Connect with us

ព័ត៌មានជាតិ

មកយល់ដឹង៤ដំណាក់កាលនៃការវិនិយោគទៅតាមពេលវេលា ដើម្បីស្ថិរភាពហិរញ្ញវត្ថុ​ថ្ងៃអនាគត

បានផុស

នៅ

ការវិនិយោគ ជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់គ្នាគួរមានការយល់ដឹង និងអនុវត្តបន្ថែមពីលើអាជីព ក៏ដូចជាធុរកិច្ចដែលកំពុងធ្វើជាប្រចាំ ដើម្បីបង្កើតចំណូលអកម្មបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនិយ័តករមូលបត្រកម្ពុជា និងនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលអភិវឌ្ឍន៍ទីផ្សារមួលបត្រ និងទំនាក់​ទំនងអន្តរជាតិ បានបែងចែកជម្រើសនៃការវិនិយោគទៅតាមបម្រែបម្រួលវ័យមានដូចខាងក្រោម៖

១. ដំណាក់កាលស្ថិតក្នុងអាយុ ២០ ដល់ ៣០ ឆ្នាំ៖ ជាដំណាក់កាលដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងជាដំណាក់កាលដំបូងនៃការចាប់ផ្តើមចូលធ្វើការ ឬប្រកបអាជីវកម្មដោយទទួលបានប្រាក់ចំណូលជាប្រចាំខែ ដូចនេះអ្នកគួរចាប់ផ្តើមសន្សំចាប់ពី ១០ ភាគរយនៃប្រាក់ចំណូល ដោយយកប្រាក់សន្សំនេះ ទៅវិនិយោគលើផលិតផល​ហិរញ្ញវត្ថុ ដែលមានការធ្វើនិយ័តកម្មច្បាស់លាស់។ ការវិនិយោគក្នុងវិស័យមូលបត្រ ជាជម្រើសមួយដ៏ប្រសើរ​សម្រាប់អ្នក​ដែលមានដើមទុនតិច ប៉ុន្តែនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីទីផ្សារមួយនេះ។ ចំពោះការចាប់ផ្ដើម​បានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ពេលនោះអ្នកអាចរំពឹងថានឹងបានរស់នៅក្នុងជីវិតដែលគ្មានភាពតាន​តឹងផ្នែកហិរញ្ញវត្ថុនា​ពេលអនាគត ដូចមានសុភាសិត​មួយលើកឡើងថា «គ្រាដ៏ល្អបំផុតដើម្បីដាំដើមឈើគឺ ២០ឆ្នាំមុន និងគ្រាចាប់​ផ្តើមដ៏​ល្អបំផុត​គឺនៅពេលនេះ»

ជាមួយគ្នានេះដែរ ការរវិនិយោគនៅវ័យក្មេងអនុញ្ញាតឱ្យយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្វែងយល់ពីឱកាស និងជម្រើសនៃការវិនិយោគ។ ហើយមានពេលវេលាកែតម្រូវយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគ ដោយរៀនពីភាព​ជោគជ័យ និងបរាជ័យរបស់ខ្លួនឯងផងដែរ។ លើសពីនេះទៅទៀត មានសេរីភាពក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងគម្រោងវិនិយោគ ខណៈដែលពុំទាន់មានបន្ទុកហិរញ្ញវត្ថុត្រូវរ៉ាប់រងផ្សេងៗ។ ដូច្នេះអ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ​ទៅលើការវិនិយោគ​លើភាគហ៊ុន៖ ៨០% ទៅ៩០% និង វិនិយោគលើសញ្ញាបណ្ណ ១០% ទៅ២០%។

២. ដំណាក់កាលស្ថិតក្នុងអាយុពី ៣១ ដល់ ៤០ ឆ្នាំ៖ ដំណាក់កាលដែលមនុស្សទូទៅអាចរកប្រាក់ចំណូល​បានច្រើន​ជាងមុន ហើយក៏ជាពេលវេលាមួយដ៏សមស្របបំផុតដែលអាចចាប់ផ្ដើមក​សាងស្ពានតាមហិរញ្ញវត្ថុឱ្យកាន់​តែរឹងមាំ និងមានស្ថិរភាព។ រួមផ្សំទៅនឹង ការរៀបចំផែនការចូលនិវត្តន៍នៅក្នុងដំណាក់កាលនេះ គឺជាការងារអាទិភាព​ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុបន្ទាប់ពីចូលនិវត្តន៍ និងជាម្រើសដ៏ឆ្លាតវៃនៅក្នុងដំណាក់កាលនេះផងដែរ។ បន្ថែមពីនេះ អ្នកគួរដក ២០% នៃចំណូលសរុបដើម្បីវិនិយោគ បើទោះជាអ្នកនៅក្មេងអាច​ទទួលយកកម្រិត​ហានិភ័យបាន​ខ្ពស់ តែអ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគដើម្បីកាត់បន្ថយហានិភ័យ ដូចជា វិនិយោគលើភាគហ៊ុន៖ ៧០% ទៅ ៨០% និង វិនិយោគលើសញ្ញាបណ្ណ៖ ២០% ទៅ ៣០ %។

៣. ដំណាក់កាលស្ថិតក្នុងអាយុពី ៤១ ដល់ ៥០ ឆ្នាំ៖ ដំណាក់កាលនេះ មនុស្សទូទៅមានទាំងបទពិសោធន៍ ទ្រព្យសម្បត្តិ និងមានកម្រិតនៃប្រាក់ចំណូលចន្លោះពីបង្ហូរទៅខ្ពស់ ដូចនេះអ្នកគួរវិនិយោគបន្ថែមលើមូល​បត្រដើម្បី​បង្កើននូវប្រាក់ចំណូលនៃការវិនិយោគជាអតិបរមា និងដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរសិក្សាបន្ថែម​ពីទីផ្សារ​មូលបត្រនៅកម្ពុជា តាមរយៈការតាមដានព័ត៌មានក្នុងគេហទំព័រហ្វេសប៊ុក និងបណ្តាញតេឡេក្រាម​របស់និយ័តករ​មូលបត្រកម្ពុជា (ន.ម.ក.) និងផ្សារមូលបត្រកម្ពុជា (ផមក) ឬចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ដែលត្រូវបានរៀបចំឡើងជាប្រចាំដោយ ផ.ម.ក ឬទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនមូលបត្រ​ដែលទទួលបាន​អាជ្ញាបណ្ណពី ន.ម.ក. ដើម្បីស្វែងរកជំនួយបន្ថែម។ ដូច្នេះអ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ រួមមាន  វិនិយោគលើភាគ​ហ៊ុន៖ ៦០% ទៅ ៧០% និង វិនិយោគលើសញ្ញាបណ្ណ ៣០% ទៅ ៤០%។

៤. ដំណាក់កាលស្ថិតក្នុងអាយុពី ៥១ ដល់ ៦៩ឆ្នាំ ៖ ជាដំណាក់កាលនៃការប្រើប្រាស់ពេលវេលាជីវិតដ៏រីករាយ បន្ទាប់ពីចំណាយពេលវេលាដ៏យូរលើការងារ និងការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនកន្លងមល។ ក្នុងវ័យនេះ អ្នកគួរតែស្វែងរកអ្វីដែលជាចំណងចំណូលចិត្តផ្ទាល់ខ្លួន និងចំណាយពេលវេលាលើការចូលនិវត្តន៍ប្រកប​ដោយភាព​ឆ្លាតវៃ និងនៅតែបន្តការវិនិយោគ ជាពិសេសក្នុងជម្រើសណាដែលមានហានិភ័យទាប ឬទិញកញ្ចប់​ធានារ៉ាប់រង​សោធននិវត្តន៍ និងធានារ៉ាប់រងណាដែលមានអត្ថប្រយោជន៍លើជីវភាពរស់នៅ បន្ទាប់ពីការចូលនិវត្តន៍​ផងដែរ។ ហើយអ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ ដូចជា វិនិយោគលើភាគហ៊ុន ៥០% ទៅ ៦០% និង វិនិយោគ​លើសញ្ញាបណ្ណ ៤០% ទៅ ៥០%។

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៧ នាទីutes មុន

នគរបាលស្រុកកំពង់រោទ៍ នាំខ្លួនអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង មកសួរនាំពាក់ព័ន្ធការផ្សព្វផ្សាយ​រឿងកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

រងគ្រោះព្រោះយកប្ដីចិន៖ ៥ខែ ស្ត្រីខ្មែរ១៤៦នាក់ ត្រូវបានសង្គ្រោះ បញ្ជូនពីចិនមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់

កីឡា១ ម៉ោង មុន

NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ពីប្រទេសជប៉ុន សម្តេចធិបតី លើកបញ្ហាប្រឈម៣ ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម

Sokha Hotels

ព័ត៌មានពេញនិយម