ព័ត៌មានជាតិ
ពេទ្យកូរ៉េ នឹងព្យាបាលជំងឺទូទៅឥតគិតថ្លៃ ៣ថ្ងៃ ដល់ពលរដ្ឋខេត្តកំពង់ធំ
មន្ទីរសុខាភិបាលខេត្តកំពង់ធំ សហការជាមួយ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ផ្តល់ជូនការពិនិត្យ និងព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ និងកងកម្លាំង ចាប់ពីថ្ងៃទី១១ សីហា ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ធំ សម្រាប់កម្មវិធីពិនិត្យព្យាបាលនេះ គឺមានព្យាបាលទៅលើការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងពិនិត្យឈាម។ ឯការពិនិត្យព្យាបាល គឺធ្វើឡើងក្នុងទីតាំង មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតែម្តង ដោយមានកំណត់ពេលវេលាទៅតាមថ្ងៃ និងបែងចែកការព្យាបាលជា ២ ពោលគឺព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ រយៈពេល ២ថ្ងៃ ហើយសម្រាប់មន្ត្រីរាជការ និងកងកម្លាំង ព្រមទាំងក្រុមគ្រួសារ រយៈពេល ១ថ្ងៃ ។

គួរបញ្ជាក់ថា សម្រាប់រយៈ ២ថ្ងៃ ដែលបងប្អូនប្រជាពលរដ្ឋ អាចទទួលសេវាព្យាបាលដោយឥតគិតថ្លៃបាន គឺ៖
– សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ។
- សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ។
ដោយឡែកសម្រាប់មន្ត្រីរាជការ និងកងកម្លាំង ព្រមទាំងក្រុមគ្រួសារ អាចទទួលការព្យាបាលបាន នៅថ្ងៃ ចុងក្រោយ ពោលគឺថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


