Connect with us

ព័ត៌មានជាតិ

​ទណ្ឌិត​៦៣​នាក់​ ត្រូវ​ស្នើសុំ​លែងទោស និង បន្ធូរបន្ថយ ក្នុងឱកាស​បុណ្យជាតិខាងមុខ

បានផុស

នៅ

​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ទណ្ឌិត​៦៣​នាក់ ​ត្រូវ​ស្នើសុំ​លែង​ទោស​ និង បន្ធូរបន្ថយ​ទោស​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ​និង​បុណ្យ​វិសាខបូជា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​កិច្ចប្រជុំ​មួយ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១ របស់​គណៈកម្មការ​ខេត្តបន្ទាយមានជ័យ​ លើកលែង​ទោស​និង បន្ធូរបន្ថយ ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង បុណ្យ​វិសាខបូជា ​ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​តំណាង​ឲ្យ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​តុលាការ​ខេត្ត លោក​ឧ​ត្ត​ម​អគ្គ​នុ​រក្ស​២ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី ជំនាញ​កិច្ចការ​តុលាការ ពន្ធនាគារ​និង​មន្ត្រី​ពន្ធនាគារ​នុ​រក្ស​ជាច្រើន​នាក់។​

លោក​ឧ​ត្ត​ម​អគ្គ​នុ​រក្ស​២ អ៊ុង ស៊ី​ផាន បាន​អាន​ស្ថិតិ​បញ្ជី​ឈ្មោះ​និង​សាវតារ​នៃ​ទណ្ឌិត​ជនជាតិ​ខ្មែរ​និង​ជនបរទេស ​ដែល​ត្រូវ​បាន​អង្គភាព​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ស្នើ ហើយ​សុំ​ការ​អនុម័ត​ពី​គណៈកម្មការ ដើម្បី​បញ្ជូន​បន្ថយទោស​បន្ត​សុំ​ថ្វាយ​ការសម្រេច​ពី​ថ្នាក់លើ ក្នុងនោះ​មាន​ទណ្ឌិត​ចំនួន​៣០​នាក់​មាន​ស្រី​២​នាក់ ត្រូវ​បាន​ស្នើសុំ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃ​ទី​១៤.១៥.១៦ ខែ​មេសា​ឆ្នាំ​២០២១ ខាងមុខ និង​ទណ្ឌិត​ចំនួន​៣៣​នាក់ ​ក្នុង​នោះ​មាន​ស្រី​៥​នាក់ ត្រូវ​បាន​ស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ​ក្នុង​ឱកាស​បុណ្យ​វិសាខបូជា​ខាងមុខ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃ២៦​ ខែមេសា ឆ្នាំ​២០២១។

លោក ​គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង ថែរក្សា​អ្នក​ជាប់ឃុំ ក្នុង​នោះ​បាន​ពិនិត្យ វាយតម្លៃ​លើ​សកម្មភាព​អនុវត្ត គុណសម្បត្តិ​និង​រយៈពេល​នៃ​ការជាប់​ឃុំ​របស់​ទណ្ឌិត ហើយ​វាយតម្លៃ ស្នើសុំ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស។​ លោក​អភិបាលរង​ខេត្ត​សង្ឃឹមថា ដំណើរការ​នេះ​នឹង​មិន​មាន​អំពើពុករលួយ ភាពលំអៀង មិន​បក្ខពួក ភាពមិនប្រក្រតី​ឬ​បញ្ហា​កើតឡើង​ឡើយ​ ពោល​ធ្វើបាន​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ប្រសិទ្ធិភាព​ខ្ពស់​ ផងដែរ​។ ក្នុងនោះ​ លោក​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​ក្រោយពី​ស្គាល់​រសជាតិ​ជាប់គុក​ហើយ ​ចេញពី​ពន្ធនាគារ​វិញ​ ត្រូវ​ចេះ​កែខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ​ទើប​អាច​រស់នៅ​ ក្នុង​សង្គម​បាន​ស្រួល​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ នគរបាល​ខេត្តតា​កែវចុះ​បង្ក្រាបដំ​ណាំកញ្ឆា៥ទីតាំងនៅលើខ្នងភ្នំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម