Connect with us

ព័ត៌មានជាតិ

នៅសល់​៣​ថ្ងៃ​ទៀត​មន្ត្រី​ពន្ធដារ​នឹង​ចុះ​ផាកពិន័យ​រថយន្ត​មិនទាន់​បង់ពន្ធ​ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

​នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មន្ត្រី​ពន្ធដារ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​នឹង​ចុះ​នៅតាម​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស ​ធ្វើការ​ផាកពិន័យ​ចំពោះ​មធ្យោបាយ​ដឹក ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ទាំង​ឡាយ​ណា ​ដែល​នៅ​មិនទាន់បាន​បង់ពន្ធ​ប្រចាំឆ្នាំ​២០២០​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​បានប្រកាស​រួចហើយ​ថា​ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោ បាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ​ ឆ្នាំ​២០២១​ខាង មុខនេះ​តទៅ​ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការប្រមូល​ពន្ធ​ប្រចាំឆ្នាំ​២០២០ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ដែល​ខកខាន​មិនបាន​ប្រ កាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០​កន្លងទៅ ​រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​គ្រប់គ្នាៗ​ និង​បាន​ទាន់ពេលវេលា​ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ​ធ្វើ​ការឃាត់​យានយន្ត​តាម​ដងផ្លូវ​តម្រូវ​ឲ្យ​បង់ប្រាក់​ពន្ធ​ដែលនាំឱ្យ​ខកខាន​ពេលវេលា​និង​កកស្ទះ​ចរា ចរណ៍​ធ្វើ​ដំ​ណើ​រដែ​លអាច​កើតមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

គួរ​បញ្ជាក់ថា ​ម្ចាស់​យានយន្ដ​និង​យានជំនិះ​គ្រប់​ប្រភេទ​អាច​ទៅប្រកាស​បង់ពន្ធ​ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជាធរមាននៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឬ​នៅតាម​សាខា​ពន្ធ​ដារ​ខេត្ត​ខណ្ឌ​ ឬ​នៅ​សាខា​ធនា គារ​កាណាឌីយ៉ា​ ធនាគារ​អេស៊ីលីដា​ធនាគារ​វឌ្ឍនៈ​ ធនាគារ​កម្ពុជា​សាធារណៈ​សាខា​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​និង​សាខា​ធនាគារ​ស្ថាបនា​ភីអិលស៊ី​៕​

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម