ព័ត៌មានជាតិ
មកដឹងការគណនាពន្ធមូលដ្ឋានលើអចលនទ្រព្យ
អត្រាពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ % នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធសម្រាប់ពន្ធលើ អចលនទ្រព្យ គឺមានតម្លៃ ៨០% នៃតម្លៃអចលនទ្រព្យ ដែលត្រូវអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ ១០០ លានរៀល។

លោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធដាចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធ ដារ បានឱ្យដឹងថា តម្លៃអចលនទ្រព្យ គឺត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃ ទីផ្សារ។
លោក ប៉ែន ពេជ្រដារ៉ូ គូសបញ្ជាក់អំពីរបៀបគណនាប្រាក់លើអចលនទ្រព្យ ពោលគឺមូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ x ៨០%) – ១០០ ០០០ ០០០រៀល។ ដោយឡែក ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ០,១%។
លោកបានលើកជាឧទាហរណ៍ថា អចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវព្រះមុនីវង្ស ដែលមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ ២ជាន់ (E0E1E2) ដែលមាន ទំហំ ៤ម x ១៦ម ជាប្រភេទឥដ្ឋបេតុង សាងសង់ឆ្នាំ ២០១៥ និងមានតម្លៃទីផ្សារកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡាដូជា៖ តម្លៃដី = ១.៥០០ ដុល្លារ/ម២, តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២៥០ ដុល្លារ/ម២, តម្លៃផ្ទះជាន់ទី១ (E1) = ២០០ ដុល្លារ/ម២, តម្លៃ ផ្ទះជាន់ទី២ (E2) = ១៥០ ដុល្លារ/ម២ សម្រាប់អាយុកាលសំណង់ក្រោម ១០ឆ្នាំ។
តាមការគណនាប្រាក់ពន្ធត្រូវបង់ទាញបានរួមមាន៖
តម្លៃដី = ៨០ម២ x ១ ៥០០ ដុល្លារ = ១២០ ០០០ ដុល្លារ, តម្លៃផ្ទះជាន់ទីផ្ទាល់ដី (E0) = ៦៤ម២ x ២៥០ ដុល្លារ = ១៦ ០០០ ដុល្លារ, តម្លៃផ្ទះជាន់ទី១ (E1) = ៦៤ម២ x ២០០ ដុល្លារ = ១២ ៨០០ ដុល្លារ, តម្លៃផ្ទះជាន់ទី២ (E2) = ៦៤ម២ x ១៥០ ដុល្លារ = ៩ ៦០០ ដុល្លារ, តម្លៃអចលនទ្រព្យសរុប = ១៥៨ ៤០០ ដុល្លារ, និងតម្លៃសរុប ៨០% (គិតជារៀល) = ១៥៨ ៤០០ ដុល្លារ x ៨០% x ៤ ០០០ រៀល = ៥០៦ ៨៨០ ០០០ រៀល។
មូលដ្ឋានគិតពន្ធ = ៥០៦ ៨៨០ ០០០ រៀល – ១០០ ០០០ ០០០ រៀល = ៤០៦ ៨៨០ ០០០ រៀល និងប្រាក់ពន្ធត្រូវ បង់ = ៤០៦ ៨៨០ ០០០ រៀល x 0,១% = ៤០៦ ៨៨០ រៀល។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ អ្នកមានកាតព្វកិច្ចបង់ពន្ធលើអចលនទព្យរួមមាន៖ កម្មសិទ្ធិករនៃអចលន ទ្រព្យ និងបុគ្គលកាន់កាប់ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យរបស់រដ្ឋ ដោយពុំស្របច្បាប់ ឬអចលនទ្រព្យមានទំនាស់ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យដូចអចលនទ្រព្យ ដែលបាននិងកំពុងកាន់កាប់ស្របច្បាប់ដែរ។
ការចុះបញ្ជីដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធ មិនមែនជាលក្ខខណ្ឌបញ្ជាក់កម្មសិទ្ធិស្របច្បាប់របស់ម្ចាស់អចលន ទ្រព្យទេ។
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


