ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ដាំកូនឈើចម្រុះជាង ១ ពាន់ដើមបន្ថែមទៀត នៅមុខប្រាសាទអង្គរវត្ត
នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា បានដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន ១២០០ ដើម និងស្មៅ ៤០០ ម៉ែត្រក្រឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីគុណតម្លៃដើមឈើ និងព្រៃឈើ ដែលក្រៅពីមានតួនាទីយ៉ាងសំខាន់សម្រាប់ភាវរស់ វាក៏ដើរតួយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ច វិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងនៅតំបន់អង្គរ ឲ្យកាន់តែមានសោភណភាពល្អស្រស់បំព្រងមួយកម្រិតថែមទៀត ព្រមទាំងចាត់ទុក ទឹក ព្រៃឈើ និងប្រាសាទ ជាធាតុផ្សំមិនអាចចែកចេញពីគ្នាបាន ហើយធាតុទាំងបីនេះហើយ បានជួយរក្សាតុល្យភាព និងស្ថិរភាពលំនឹងគ្រឹះប្រាសាទ។

លោកបានបន្តថា បើយើងដាំដើមឈើ ដើមឈើទាំងនោះ នឹងជួយកាត់បន្ថយភាពរំហូត ឬ ភាពហូរច្រោះ នៃទឹកនៅក្រោមដី។ លើសពីនេះ ដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅ នៃប្រាសាទ ជាហេតុនាំឲ្យថ្មមិនងាយប្រេះ ផុយ ឬ រលំ និងកាត់បន្ថយនូវភាពសឹករិចរិល នៃប្រាសាទទៀតផង។ មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលផ្ដល់ហានិភ័យទៅដល់ប្រាសាទបុរាណ ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រូបយកជាតិពុលពីបរិយាកាសជាដើម ព្រមទាំងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនឥតគណនាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងសត្វផងដែរ។

លោកបានបន្តទៀតថា ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរារៀបចំដាក់សម្ភារៈសំណង់ ដើម្បីបម្រើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត និងគោលដៅមួយចំនួនក្នុងតំបន់អង្គរ ផ្សេងៗ។ ហើយក្រៅពីការងារ និងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្ដុះកូនឈើគ្រប់ប្រភេទសម្រាប់សាធារណជនគ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានា ដោយឥតគិតថ្លៃ។

គួររំលឹកថា រយៈពេល ១៩ ឆ្នាំ កន្លងមកនេះ ដើមឈើប្រមាណ ២ លានដើម ត្រូវបានដាំដុះនៅតំបន់អង្គរនេះ មិនបានរាប់បញ្ចូលការចែកចាយកូនឈើទៅកាន់ស្ថាប័នរដ្ឋ និងឯកជនផ្សេងឡើយ ពិសេសឆ្នាំ ២០២២ និង ២០២៣ នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសាកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាសបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ ចាប់ពីអំឡុងចុងឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង ៤៧,០០០ ដើម ត្រូវបានដាំដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរនៅជុំវិញតំបន់អង្គរ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


