ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បើកកិច្ចប្រជុំរកដំណោះស្រាយជូនពលរដ្ឋ ដើម្បីត្រៀមរៀបចំវេទិកាតាមខណ្ឌទាំង១៤
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ សីហានេះ បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ ពិភាក្សារកដំណោះស្រាយ សំណើនិងសំណូមពរ ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២ និងដើម្បីត្រៀមរៀបចំវេទិកា នៅតាមខណ្ឌទាំង១៤ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលនិងសមាជិកក្រុមប្រឹក្សារាជធានី។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សារកដំណោះស្រាយរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២កន្លងមក និងដើម្បីត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅតាមខណ្ឌទាំង១៤ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោក កើត ឆែ ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើឱ្យនាយករដ្ឋបាល និងអ្នកពាក់ព័ន្ធ ពន្លឿនការដោះស្រាយ រាល់សំណើនិងសំណូមពរស្របច្បាប់របស់ប្រជាពលរដ្ឋដែលនៅសេសល់ឱ្យអស់។

លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការររដ្ឋបាល បានឱ្យដឹងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅតាមខណ្ឌទាំង១៤ក្នុងឆ្នាំ២០២២ កន្លងទៅយើងទទួលបាននូវសំណួរ សំណើ និងសំណូមពរសរុបចំនួន ១០៨៨បញ្ហា ក្នុងនោះបញ្ហាដែលបានលើកឡើង ផ្ទាល់មាត់មានចំនួន២១៨បញ្ហា ដែលគណៈអភិបាល និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ បានដោះស្រាយដោយផ្ទាល់ រួចហើយនៅក្នុងវេទិកា និងសំនួរ សំណើ សំណូមពរជាលាយលក្ខណ៍អក្សរសរុបចំនួន៨៧០បញ្ហា ដែលគណៈអភិបាល ទទួលយកមកពិនិត្យ និងដោះស្រាយតាមនីតិវិធី។

លោកស្រីបន្តថា តាមស្មារតីនៃអង្គប្រជុំកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យើងបានសំរឹទ្ធិសម្រាំងកាត់ចោលនូវសំនួរ សំណើ សំណូមពរណា ដែលមិនសមស្រប ឬជាន់គ្នាមកនៅ ត្រឹម៧៦១បញ្ហា និងបានបញ្ជូនទៅគណៈអភិបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធ ទាំងអស់ ដើម្បីធ្វើការឆ្លើយបំភ្លឺចំពោះសំណួរ សំណើ សំណូមពរទាំង៧៦១ សម្រាប់ឆ្លើយតបជូនប្រជាពលរដ្ឋវិញក្នុងនោះ បានដោះស្រាយរួចចំនួន ៣៧៨បញ្ហា មិនទាន់បានដោះស្រាយចំនួន១៨៤បញ្ហា និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រាជធានី ខណ្ឌ និងសង្កាត់ បានចំនួន១៩៩បញ្ហា៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


