ព័ត៌មានជាតិ
វចនានុក្រមខ្មែរថ្មី មានជាង ៤ម៉ឺនពាក្យ នឹងដាក់ឱ្យប្រើប្រាស់នៅដើមខែក្រោយ
វចនានុក្រមខ្មែរថ្មី ដែលចងក្រងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា មានជាង ៤ម៉ឺនពាក្យ នឹងត្រូវដាក់ប្រើប្រាស់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែសីហា ថា វចនានុក្រមខ្មែរ ដែលរៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនេះ មានពាក្យសរុបចំនួន ៤ ៤៦៩៧ពាក្យ និងមានមេពាក្យចំនួន ៣ ១០៧៣ ពាក្យ។

ចំណែក លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរវិញ បានឱ្យកម្ពុជាថ្មី ដឹងថា វចនានុក្រមខ្មែរ នឹងរៀបចំផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ប៉ុន្តែ ព័ត៌មានលម្អិតជុំវិញនឹងវចនានុក្រមខ្មែរថ្មីនេះ លោកបណ្ឌិត ហ៊ាន សុខុម មិនទាន់បានប្រាប់ភ្លាមៗនោះទេ ដោយរង់ចាំថ្ងៃដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។
ក៏ប៉ុន្តែ កន្លងមក លោកបណ្ឌិត ហ៊ាន សុខុម ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ជាមួយព័ត៌មានក្នុងស្រុកថា វចនានុក្រមខ្មែរ ដែលរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ មានបូកបញ្ចូលជាមួយបច្ចេកទេស ងាយស្រួលសម្រាប់ពលរដ្ឋប្រើប្រាស់ឱ្យត្រូវតាមវចនានុក្រមខ្មែរ។

ក្នុងពាក្យបច្ចេកទេសទាំងនោះ លោកបញ្ចាក់ថា មានប្រើប្រាស់លើផ្នែកផ្សេងៗដូចជា ផ្នែកវិទ្យាសា្តស្ត្រ ផ្នែកសុខាភិបាល ផ្នែកវប្បធម៌ ភូមិវិទ្យា វិទ្យាសាស្ត្រនយោបាយ និងការទូត ដែលមានជាភាសាខ្មែរ អង់គ្លេស និងបារាំងជាដើម។ យ៉ាងណាមិញ ជាមួយនឹងការរៀបរៀងវចនានុក្រមថ្មីឡើងមក គឺយកតាមពាក្យនៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល។ ចំពោះពាក្យដែលបង្កើតថ្មី គឺមានការឆ្លងកាត់ និងឯកភាពពីអ្នកជំនាញពាក់ព័ន្ធជាច្រើន ទើបបង្កើតពាក្យថ្មីចេញមកបាន។ នេះបើតាមការធ្លាប់បញ្ជាក់របស់លោកបណ្ឌិតកន្លងមក។

សូមជម្រាបថា វចនានុក្រមខ្មែរថ្មីនេះ ក៏មានដាក់ឱ្យប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល ដូចវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដូចគ្នា មានទាំងនៅលើទូរស័ព្ទប្រភេទ Android និង IOS។ ទោះបីជាសៀវភៅមិនទាន់បានបោះពុម្ពឱ្យប្រើប្រាស់ពិតមែន ប៉ុន្តែ នៅតាមឌីជីថល គឺអាចប្រើប្រាស់បានហើយ ព្រមទាំងសម្បូរពាក្យច្រើនជាងមុន និងងាយស្រួលប្រើប្រាស់ថែមទៀតផង៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


