ព័ត៌មានជាតិ
ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បង្កអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣៩ខ្នងក្នុងស្រុកមោងឫស្សី
យ៉ាងហោចណាស់ក៏មានឃុំចំ៣ ក្នុងស្រុកមោងឫស្សីត្រូវបានខ្យល់កន្ត្រាក់លាយឡំទឹកភ្លេង១មេផងបានគ្របដណ្តប់នឹងបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងតែមិនមានប៉ះពាល់លើអាយុជីវិតមនុស្សទេ។សមត្ថកិច្ចអោយដឹងថាករណីគ្រោះធម្មជាតិខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទី រំលងអាធ្រាត្រឈានចញលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០នេះ។

សមត្ថកិច្ចបន្តថារហូតមកដល់ពេលនេះសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋានរកឃើញផ្ទះពលរដ្ឋចំនួនសរុប៣៩ខ្នងដែលរងផលប៉ះពាល់ធ្ងន់នឹងស្រាលនៅក្នុងឃុំចំនួន៣នៃស្រុកមោងឬស្សី។ចំណែកឃុំទាំង៣ ដែលរងផលប៉ះពាល់តាមរយះគ្រោះធម្មជាតិបង្កខាងលើនេះរួមមាន:១,ឃុំតាលាស់ប៉ះពាល់ចំនួន០៤ខ្នង(របើកដំបូល)២,ឃុំកកោះចំនួន២៩ខ្នង(របើកដំបូល២២ខ្នងរលំទាំងស្រុក០៣ខ្នងធ្លាក់ពីលើជើងតាង០២ខ្នង និងដើមឈើសង្កត់០២ខ្នង និងទី៣ក្នុងឃុំព្រៃតូចប៉ះពាល់ចំនួន០៦ខ្នង(ធ្លាក់ពីលើជើងតាង១ខ្នងរបើកដំបូល០៥ខ្នង)។


បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើងដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះខាងលើអោយមានលំនៅឋានរស់នៅឡើងវិញតាមដែលអាចធ្វើទៅបាន។ក្រៅពីនេះក៏បានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ស្រុកផងដែរដើម្បីជួយដោះស្រាយលើជីវភាពរបស់ពួកគាត់ដែលកំពុងប្រឈមចំពោះមុខនេះតាមដែលអាចជួយបាន៕
សៅ សារិទ្ធ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


