Connect with us

ព័ត៌មានជាតិ

លោក ស សុខា ដាក់ចេញគោលការណ៍៧ចំណុចដល់មន្ត្រីនគរបាលជាតិអនុវត្ត ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពនៅកម្ពុជា

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់ចេញនូវគោលការណ៍ចំនួន៧ចំណុច ដល់មន្ត្រីនគរបាលជាតិអនុវត្ត ដើម្បីរក្សាការពារឳ្យបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏ដើម្បីជាការលើកកម្ពស់ប្រសិទ្ធភាពស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ក្នុងការរួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានដាក់ចេញគោលការណ៍ទាំង៧នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ គោលការណ៍ទាំង៧ចំណុចនេះ រួមមាន ទី១.ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញ៉ុងណាមួយ ដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។

ទី២.បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់រវាងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការ ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ បន្ថែមលើនេះ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដែលនៅសេសសល់ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ឈរលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៣.ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីកៀរគរ ប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។ ទី៤.គ្រឿងញៀនខុសច្បាប់ គឺជាបញ្ហាប្រឈមដែលមានលក្ខណៈគ្រោះថ្នាក់ និងស្មុគស្មាញជាទីបំផុត ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធដោយត្រូវលើកកម្ពស់វិធានការផ្សព្វផ្សាយ អប់រំ វិធានការស្រាវជ្រាវបង្ក្រាប និងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស អង្គការអន្តរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក ដេីម្បីសិក្សាអំពីបទពិសោធន៍ក្នុងការបង្ក្រាប និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ចំណែក ទី៥.បន្តបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរផ្លូវគោក និងសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយភាពកក់ស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។ រីឯ ទី៦.ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ ផ្តល់អន្តរាគមន៍សង្គ្រោះ និងដោះស្រាយបញ្ហាអគ្គីភ័យ ព្រមទាំងគ្រោះថ្នាក់នានាក្នុងសង្គម ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ដោយឡែក ចំពោះគោលការណ៍ទី៧.គឺត្រូវបន្តជំរុញការកែទម្រង់កម្លាំងនគរបាលជាតិ ដោយយកចិត្តទុកដាក់បណ្តុះ បណ្តាលកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ គោរពឱ្យបានខ្ជាប់ខ្ជួន វិន័យកងកម្លាំង ពង្រឹងការជ្រើសរើស បញ្ចូលក្របខ័ណ្ឌនគរបាលជាតិឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ការប្រគល់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ និងលើកសរសើ ឬជូនរង្វាន់ត្រូវផ្អែកលើ លក្ខណៈសម្បត្តិ ស្នាដៃ និងបទពិសោធន៍ការងារ ព្រមទាំងត្រូវអនុវត្ត វិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ២ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម