ព័ត៌មានជាតិ
រដ្ឋសភា ប្រកាសសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ២៩រូប
រដ្ឋសភា បានប្រកាសអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភាចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង ដើម្បីទៅបំពេញតួនាទីភារកិច្ចផ្សេង។

ការប្រកាសនេះ បានធ្វើឡើងសម័យប្រជុំលើកទី ១ នីតិកាលទី ៧ ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣នេះ។

លោកជំទាវ ឃួន សុដារី បានប្រកាសថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង ត្រូវបានប្រកាសសុពលភាព នៃអាណត្តិរបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ។
នៅល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ដដែលនេះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ដទាំង ២៩រូប នឹងត្រូវ អញ្ជើញចូលរួមធ្វើសច្ចាប្រណិធាន នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


