ព័ត៌មានជាតិ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងផ្ញើលិខិតទៅក្រសួង-ស្ថាប័ននានាឲ្យធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យ
មកដល់ពេលនេះ គេសង្កេតឃើញក្រសួង-ស្ថាប័នមួយចំនួន នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ បានរៀបចំឲ្យមានអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយនូវកិច្ចការដែលក្រសួង-ស្ថាប័នរបស់ខ្លួន បានធ្វើ។ ប៉ុន្តែ ក៏នៅមានក្រសួង-ស្ថាប័នមួយចំនួនទៀត មិនទាន់បានរៀបចំឲ្យមានអ្នកនាំពាក្យនៅឡើយដែរ។

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងតែរៀបចំលិខិតផ្ញើជូនទៅក្រសួង-ស្ថាប័ននានា ឲ្យធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យក្នុងក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបំពេញកិច្ចការរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។
លោក ប៉ែន បូណា មានប្រសាសន៍បន្តថា «ចឹងឥឡូវនេះ ខ្ញុំជឿថា ក្រសួង-ស្ថាប័ននីមួយៗ គាត់បានដឹងហើយ គាត់រៀបចំអ្នកនាំពាក្យរួចរាល់ ឬមួយគ្រាន់តែថា អាចមានការផ្លាស់ប្ដូរធ្វើបច្ចុប្បន្នភាពខ្លះ បញ្ជីឈ្មោះអ្នកនាំពាក្យ ហើយបន្តិចទៀតនេះ យើងនឹងទទួលបានបញ្ជីឈ្មោះថ្មី ពិតប្រាកដ»។
បន្ទាប់ពីធ្វើបច្ចុប្បន្នភាព អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានារួចរាល់ហើយនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងចាប់ផ្ដើមបំពេញកិច្ចការងារជាមួយអ្នកនាំពាក្យទាំងអស់នោះ រាប់ចាប់តាំងពីក្រសួង-ស្ថាប័ន រហូតដល់រាជធានី-ខេត្ត ដើម្បីឲ្យបំពេញកិច្ចការប្រទាក់ក្រឡាគ្នា ចែករំលែកព័ត៌មានគ្នាឲ្យបានឆាប់រហ័ស និងការឆ្លើយតបឲ្យមានប្រសិទ្ធភាព ជាដើម។
បើតាមលោក ប៉ែន បូណា ការរៀបចំឲ្យមានអ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការឆ្លើយតបទៅសាធារណជន ផ្ដល់ព័ត៌មានដល់សាធារណជន និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីកិច្ចការដែលក្រសួង-ស្ថាប័ននីមួយៗ បានធ្វើ ពីព្រោះក្រសួង-ស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើកិច្ចការងារច្រើនណាស់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ដូច្នេះហើយ ត្រូវមានការផ្សព្វផ្សាយ និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននីមួយៗ ក៏ត្រូវឆ្លើយតបឲ្យបានលឿន រហ័ស និងមានប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានបផ្លើសបំភ្លៃ ដែលមានចេតនាចង់បង្កាច់បង្ខូច ឬក៏លាបពណ៌ដល់រាជរដ្ឋាភិបាល ដើម្បកុំឲ្យព័ត៌មានក្លែងក្លាយទាំងនោះ បំពុលសង្គម និងប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


