ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) សូមបន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ។
ការស្នើរបស់លោករដ្ឋមន្ត្រី ហេង សួរ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក សានុយ កាហ្ស៊ុម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារ JICA នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថាជាចំណុចគន្លឹះមួយសម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ឡើងវិញនៅថ្ងៃអនាគត និងសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយ «កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។
លោករដ្ឋមន្ត្រីបានបន្តថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
ដូច្នេះហើយទើបលោក ហេង សួរ បានស្នើទៅកាន់ទីភ្នាក់ងារ JICA ដែលជាដៃគូដ៏សំខាន់របស់កម្ពុជាយូរមកហើយនោះ សូមបន្តអភិវឌ្ឍន៍ធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ។
ជាការឆ្លើយតប លោក សានុយ កាហ្ស៊ុម៉ាសា បានឯកភាពក្នុងការពិនិត្យសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ JICA ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
លោកប្រធានទីភ្នាក់ងារ JICA បានសង្កត់ធ្ងន់ថា «ដើម្បីឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនមានគម្រោងបង្កើនចំនួនបុគ្គលិកស្ម័គ្រចិត្តរបស់ JICA ពី៣០នាក់ នៅឆ្នាំ២០២៣នេះ ទៅដល់៦០នាក់ នៅឆ្នាំក្រោយ»។
យ៉ាងណាក៏ដោយ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនក៏បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣នេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


