Connect with us

ព័ត៌មានជាតិ

តើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំងរថយន្ត និងម៉ូតូ ត្រូវផាកពិន័យប៉ុន្មាន?

បានផុស

នៅ

សម្រាប់អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវផាកពិន័យតាមចំនួន​កំណត់នៃច្បាប់ ទាំងរថយន្តគ្រប់ប្រភេទ និងម៉ូតូ។ ខាងក្រោមនេះ គឺជាចំនួនទឹកប្រាក់ផាកពិន័យសម្រាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍តាមច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផាកពិន័យសម្រាប់អ្នកល្មើសច្បាប់ដែលបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬម៉ូតូកង់បួនដែលល្មើសច្បាប់ដូចជា៖

  • ផាក ៦ម៉ឺនរៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ឬពាក់មិនត្រូវស្តង់ដា (ក្មេង៣ឆ្នាំឡើង) បើកបរដោយកុងទ័រល្បឿនមិនដំណើរការ បើកបរលើសល្បឿនកំណត់ ដឹកអ្នកដំណើរលើសចំណុះ (លើកលែងមានអ្នកជំងឺ) បើកបរមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់មន្ត្រីនគរបាល និងបើកបរដោយគ្មានកញ្ចក់មើលក្រោយ
  • ផាក ៨ម៉ឺនរៀល ចំពោះអ្នកបើកបរប្រើទូរសព្ទ ប្រើសម្លេងមិនត្រូវតាមច្បាប់កំណត់ តាំងភ្លើង និងភ្លើងសញ្ញាមិនត្រូវបច្ចេកទេស បើកលើសល្បឿន
  • ផាកពិន័យ ១សែនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ប្រើសម្លេងម៉ាស៊ីនខ្លាំង ឬ ផ្សែងច្រើនខុសបច្ចេកទេស និងប្រើភ្លើងមិនត្រូវតាមច្បាប់កំណត់
  • ពិន័យ ១សែន ២ម៉ឺនរៀល ចំពោះអ្នកបើកបរដែលគ្មានបណ្ណបើកបរ ឬ ផុតកំណត់ គ្មានបណ្ណសម្គាល់ ឬ ផ្លាកលេខរលុប ខូចខាត ឬ គ្មានផ្លាកលេខ។ ប្តូរពណ៌ដោយគ្មានការអនុញ្ញាត ឬ ពណ៌ខុសពីបណ្ណសម្គាល់ ប្រើបណ្ណបើកបរមិនត្រូវតាមប្រភេទយាន
  • ពិន័យទឹកប្រាក់ ១សែន ៥ម៉ឺន ចំពោះអ្នកបើកបរប្រណាំងគ្នាលើផ្លូវសាធារណៈ
  • ពិន័យ ២សែន ៥ម៉ឺន ចំពោះអ្នកបើកបរទាំងស្រវឹងដែលមានជាតិអាកុល ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៥ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម។ ក្នុងករណីនេះ គឺត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត

សម្រាប់អ្នកបើកបរយានយន្តធុនធ្ងន់ និងស្រាលត្រូវពិន័យតាមការល្មើសច្បាប់ដូចជា៖

  • ផាកពិន័យអ្នកបើកបរយានយន្តធុនស្រាល ៧ម៉ឺន ៥ពាន់រៀល យានយន្តធុនធ្ងន់ ៥សែន ៥ម៉ឺនរៀល ដែលមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព មិនយកបណ្ណបើកបរតាមខ្លួន បើកបរដោយកុងទ័រល្បឿនមិនដំណើរការ ឬ ដឹកអ្នកដំណើរលើសចំណុះ
  • ពិន័យ ១សែន ២ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ២សែន ២ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់ ដែលបើកបរប្រើទូរសព្ទ ប្រើសំឡេងមិនត្រឹមត្រូវ ដាក់ភ្លើងខុសបច្ចេកទេស គ្មានផ្លិតជូតកញ្ចក់ កញ្ចក់ស្រអាប់ពិបាកមើលផ្លូវ គ្មានកញ្ចក់មើលក្រោយ បើកលើសល្បឿន ឬ សណ្តោងរថយន្ត
  • ពិន័យអ្នកបើកបរយានយន្តធុនស្រាល ១សែន ៥ម៉ឺនរៀល និងធុនធ្ងន់ ៣សែនរៀល ដែលប្រើម៉ាស៊ីនខ្លាំង និងផ្សែងច្រើន ជាន់គំនូសបង្ហូតទ្រូងផ្លូវ ប្រើភ្លើងសញ្ញាមិនត្រឹមត្រូវ មិនគោរពភ្លើងចរាចរណ៍
  • ផាក ១សែន ៨ម៉ឺនរៀលសម្រាប់យានយន្តធុនស្រាល និង៣សែន ៧ម៉ឺន ៥ពាន់រៀល យានយន្តធុនធ្ងន់ដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្យយានយន្ត ឬផុតកំណត់ ប្តូរពណ៌ បិតពណ៌មិនត្រូវតាមបណ្ណសម្គាល់ ប្រើបណ្ណបើកបរហួសកំណត់ ផ្លាកលេខរលុប រហែក ឬ មានអ្វីមកបាំង
  • ពិន័យអ្នកបើកយានយន្តធុនស្រាល ៣សែនរៀល និងធុនធ្ងន់ ៦សែន ២ម៉ឺន ៥ពាន់រៀល ដែលកែច្នៃចុះបទដ្ឋានបច្ចេកទេស បើកប្រណាំងលើផ្លូវសាធារណៈ និងបើកលើសល្បឿនចាប់ពី ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោងឡើងទៅ
  • សម្រាប់អ្នកបើកបរពេលស្រវឹងពិន័យ ៤សែនរៀល សម្រាប់យានយន្តធន់ស្រាល ៨សែនរៀលសម្រាប់ធុនធ្ងន់ បើវាស់ឃើញជាត់អាកុល ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៥ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម ហើយហាមឃាត់មិនឱ្យបន្តដំណើរទៅមុខទៀត

សូមបញ្ជាក់ម្តងទៀតថា នេះគឺជាការផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ទាំងទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ឬ ម៉ូតូកង់បួន និងយានយន្តធុនស្រាល និងធ្ងន់ ដែលបានបើកឱ្យអនុវត្តឆ្នាំ២០២០។ ក្នុងនោះ គឺដកស្រង់តែចំណុចមួយចំនួននៅក្នុងព្រះរាជក្រឹត្យនេះប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម