Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ​និង​លោកគ្រូ អ្នកគ្រូ​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​១០២​រូប ទទួលជោគជ័យ ក្នុង​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ វិធីសាស្ត្រ​នៃ​ការ​បង្រៀន

បានផុស

នៅ

លោកជំទាវ ឆឹង ស៊ី​មន រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ វិធីសាស្ត្រ​នៃ​ការបង្រៀន​និង​ការគ្រប់គ្រង​ថ្នាក់រៀន​សម្រាប់​មន្ត្រីរាជកា​រ និង​លោកគ្រូ​អ្នកគ្រូ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ ​នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនថន សុខា​ណា​រិ​ទ្ធ នាយក​ស្តី​ទី​សាលា​បណ្តុះបណ្តាល​ក្របខ័ណ្ឌ​វប្បធម៌ បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ជា​ដំណាក់កាល​ទី​១ លើក​ទី​២ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​១០២​រូប ស្ត្រី​៥០​រូប​។ ហើយ​កម្មវិធីសិក្សា​រយៈ​ពេល​៤​ថ្ងៃនេះ មានការ​ដាក់បញ្ចូល​ប្រធានបទ​សំខាន់ៗ​ចំនួន​៤​រួមមាន​៖​ទី​១.​មុខវិជ្ជា​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ដើម្បី​លើកកម្ពស់​សីលធម៌​របស់​គ្រូបង្រៀន​ ​លើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ​របស់​គ្រូបង្រៀន​  ​និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការអប់រំ​។ ទី​២. មុខវិជ្ជា​ការតាក់តែង​ប្លង់​មេរៀន អនុញ្ញាត​ឱ្យ​សិក្ខាកាម​ទទួលបាន​ពី​វិធីសាស្ត្រ ក្នុងការ​សរសេរ​ប្លង់ បែងចែក​កំណត់​ពេលវេលា និង​វាយតម្លៃ​លទ្ធផល​បង្រៀន​រៀង​រាល់ពេល​បណ្តុះបណ្តាល ទៅលើ​សូចនាករ​ដែល​ខ្លួន​បាន​កំណត់ និង​វាយតម្លៃ​ក្រោយ​សិក្សា​។ ទី​៣.​មុខវិជ្ជា​វិធីសាស្ត្រ​គ្រប់គ្រង​កំហឹង ដើម្បី​ប្រសិទ្ធភាព​ការ​បង្រៀន អនុញ្ញាតឱ្យ​សិក្ខាកាម​ចេះ​រក​វិធីសាស្ត្រ​ក្នុង​ការរក្សា​ផ្លូវចិត្ត និង​ចេះ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​វិជ្ជមាន និង​ទី​៤.​មុខវិជ្ជា​វិធីសាស្ត្រ​នៃ​ការបង្រៀន​ ​និង​គ្រប់គ្រង​ថ្នាក់រៀន អនុញ្ញាតឱ្យ​សិក្ខាកាម​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​បច្ចេកទេស​គ្រប់គ្រង​ម៉ោង​សិក្សា​ឱ្យមាន​ប្រសិទ្ធភាព មាន​ទំនាក់ទំនង​ល្អ​ក្នុង​ថ្នាក់រៀន មាន​សិល្បៈ​ក្នុង​ការ​ចែករំលែក លើកទឹកចិត្ត​ដល់​សិស្ស និង​ជំរុញ​ការចូលរួម​រវាង​សិស្ស និង​គ្រូ​បានល្អ​ប្រសើរ​។

លោកជំទាវ ឆឹង ស៊ី​មន បាន​ថ្លែង​ថា វគ្គ​បណ្តុះបណ្តាល​៤​ថ្ងៃនេះ បាន​ផ្សារភ្ជាប់​នឹង​គោលនយោបាយ​ការអភិវឌ្ឍ​មូលធន​មនុស្ស​នៃ​បញ្ច​កោណ​ទី​១ មុំ​ទី​១ ចំណុច​ទី​៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ បានដាក់​ចេញ សំដៅ​ការ​ពង្រឹង​គុណភាព​នៃ​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​វិធីសាស្ត្រ​បង្រៀន ព្រមទាំង​បន្ត​ការលើកកម្ពស់​ជីវភាព​និង​គុណ​តម្លៃ​បុគ្គលិក​សិក្សា​គ្រប់​កម្រិត​។ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​ទៀតសោត ពិតជា​បានរួម​ចំណែក​ជួយ​ដល់​លោកគ្រូ អ្នកគ្រូ ដែលមាន​តួនាទី​គ្រប់គ្រង​ថ្នាក់រៀន យល់​កាន់តែច្បាស់​ពី​របៀបរបប​ការងារ ដែន​សមត្ថកិច្ច ក្នុងការ​គ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានមនុស្ស ការចាត់ចែង និង​ការទទួលខុសត្រូវ​ការ​ងារ ការតាមដាន​និង​ការវាយតម្លៃ គុណ​ផល​របស់​សិស្ស​ក្នុង​ថ្នាក់រៀន​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

ក្នុង​ឱកាស​នោះ​ដែរ ក្នុងនាម​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ បាន​ថ្លែង​អរគុណ​ចំពោះ​លោកគ្រូ​ឧទ្ទេស ហើយ​បាន​ថ្លែង​បញ្ជាក់​ថា លោកគ្រូ អ្នកគ្រូ​ជា​សិក្ខាកាម ដែលមាន​វត្តមាន​នៅ​ថ្ងៃ​នេះ ជា​មូលធន​មនុស្ស​ប្រកបដោយ​សក្តានុពល ក្នុង​កិច្ចការងារ​លើកស្ទួយ​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទាំង​ពេលនេះ និង​ទៅ​ថ្ងៃ​អនាគត​។ ដូច្នេះ​ការ​បំពាក់​ចំណេះដឹង​ផ្នែក​គរុកោសល្យ និង​ជំនាញ​ទន់ (soft skill) បន្ថែម ជូន​ដល់​លោកគ្រូ អ្នកគ្រូ គឺជា​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តែង​គិតគូរ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ដល់​បុគ្គលិក​អប់រំ​បណ្តុះបណ្តាល ដែល​បម្រើ​ឱ្យ​វិស័យ​សិល្បៈ​និង​វប្បធម៌ ដើម្បីឱ្យ​ដើរ​ស្របទៅតាម​បរិបទ​នៃ​សាកលភាវូបនីយកម្ម បច្ចេកវិទ្យា និង​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​នា​ពេល​បច្ចុប្បន្ននេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់នាយករដ្ឋមន្ត្រី ខណៈក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ សិស្សទទួលបានការអប់រំនិងរៀនឌីជីថលពីក្មេងជួយឱ្យការសិក្សាផ្នែកវិទ្យាសាស្ត្រ​បានល្អប្រសើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សម្តែងការអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលល្បីរន្ទឺរហូតសារពត៏មានពិភពលោក៥ធំៗចុះផ្សាយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទេសចរ​ចិន​ ឈរនៅកំពូលតារាងដែលទៅលេងរុស្ស៊ីច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម