Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុព្រមានផាកពិន័យពី២០ម៉ឺនទៅ៤០ ម៉ឺនរៀលចំពោះពលរដ្ឋណាបញ្ចេញសំរាមខុសម៉ោងកំណត់

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការក្រើនរំលឹក និងព្រមានដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុត្រូវបញ្ចេញសំរាមទៅតាមម៉ោងដែលបានកំណត់ដើម្បីចៀសវាងទទួលរងនូវការផាកពិន័យតាមច្បាប់ពី២០ម៉ឺនរៀលដល់៤០ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣។ ក្នុងអនុក្រឹត្យលេខ១១៣មាត្រា៤២បានចែងថា នឹងផាកពិន័យអ្នកចោលសំរាមពី២០ ម៉ឺនរៀលដល់៤០ម៉ឺនរៀល។

ថ្មីៗនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យអាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាមត្រូវបង្កើតគ្រុបនិងបំពាក់ GPSនៅតាមឡានដឹកសំរាមដើម្បីពង្រឹងប្រសិទ្ធភាពការប្រមូលសំរាមងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀស វាងការឆ្លើយដាក់គ្នាធ្វើឱ្យមានការកកស្ទះសំរាមនៅតាមទីតាំងណាមួយក្នុងក្រុង។

លោកអភិបាលខេត្តក៏បានណែនាំឱ្យថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ហើយក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុងតាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុងផងដែរ។

លោកអភិបាលខេត្តបានជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថា សំរាមមិននៅពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម