ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមវិនិយោគិនអាមេរិក សិក្សាអំពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញអ្នកវិនិយោគិន និងធុរជនអាមេរិក មកសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា។ សម្តេច សង្ឃឹមថា វិនិយោគិនអាមេរិក នឹងឃើញពីកាលនុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ ការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ២០២៣។

សម្តេច បានលើកឡើងថា ការវិនិយោគដោយផ្ទាល់ពីអាមេរិក នៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះជាអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក។ នៅកម្ពុជាទំហំវិនិយោគផ្ទាល់ពីអាមេរិក បានបន្តកើនពី ២២៥លានដុល្លារ នៅឆ្នាំ ២០១០ កើនឡើង ៨៩៣លានដុល្លារ នៅឆ្នាំ ២០២២។
បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់កាលានុវត្តភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រឹងធុរកិច្ច ព្រមទាំងដោះស្រាយបញ្ហាប្រឈម ទាំងចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍ ឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រដ្ឋាភិបាល ក្នុងលើកកម្ពស់អភិវឌ្ឍ សម្រាប់ប្រយោជន៍ទៅវិញទៅមក។
ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា នាពេលថ្មីៗនេះ សាជីវកម្មពហុជាតិអាមេរិកវិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុន Ford កូកាកូឡា និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងពីកំណើននៃទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាន។

ជាមួយសុខសន្តិភាពពេញកម្ពុជា រក្សាបានភាពរឹងមាំ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ដូចអាមេរិកដែរ ដោយកម្ពុជា ជឿជាក់លើសេរីភាព និងបានចាក់ឬសក្នុងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាល កម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្ស។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
សម្តេច បានសង្កត់ធ្ងន់ថា ទោះបីជាមានភាពវឹកវរនៅក្នុងសេដ្ឋកិច្ចសកល កម្ពុជាបានខិតខំប្រឹងប្រែង និងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥.៦ ក្នុងឆ្នាំ ២០២៣នេះ។ យើងមានឆន្ទៈ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ យុទ្ធសាស្រ្តនេះ កំណត់យកអាទិភាពគន្លឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកចម្រើនលើផ្នែកឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ យុទ្ធសាស្រ្តនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យាឌីជីថល។
សម្តេច បានគូសបញ្ជាក់ទៀតថា គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះ គឺមានពីរផ្នែក គឺមួយផ្នែកដើម្បីរក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរួម ដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


