ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ដាំ ដារីនី ជំរុញឱ្យកងទ័ពត្រូវខិតខំពង្រឹងសមត្ថភាពការពារជាតិ
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញឱ្យកងទ័ពជើងទឹកត្រូវខិតខំពង្រឹងសមត្ថភាពលើជំនាញការពារជាតិ ជាពិសេសការលើកកម្ពស់ការការពារព្រំដែនទឹក និងការបំពេញការងារមូលដ្ឋានឱ្យបានយ៉ាងល្អប្រសើរ។ ការជំរុញរបស់នាយឧត្តមសេនីយ៍បែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកងទ័ពនៃអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅថ្ងៃទី២៥ ខែកញ្ញានេះ។

ថ្លែងចេញពីបញ្ជាការដ្ឋានការពារកោះឆ្នេរ នាថ្ងៃចន្ទនេះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយនាវី នាយនាវីរង និងពលនាវឹកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសគឺបានគិតគូរក្នុងការលើកកម្ពស់ការការពារព្រំដែនទឹក និងការបំពេញការងារមូលដ្ឋានបានយ៉ាងល្អប្រសើរ។ លោកស្រីនាយឧត្តមសេនីយ៍ បានចាត់ទុកកត្តាសន្តិភាព ដែលបានមកពីកិច្ចការពារជាតិ បូរណភាពទឹកដី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានជំរុញឱ្យកងទ័ព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងចំណេះជំនាញក្នុងកិច្ចការពារជាតិបន្ថែមទៀត ដោយហ៊ានពុះពារការលំបាកគ្រប់ភារកិច្ច ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិកម្ពុជា ហើយប្រែក្លាយកងយោធពលខេមរភូមិន្ទ ជាកម្លាំងស្នូលដ៏រឹងមាំ ប្រកបដោយគុណភាពគ្រប់គ្រាន់ មានវិន័យ ស្មោះត្រង់ចំពោះមាតុភូមិ និងធានាការពារសន្តិសុខជាតិឱ្យបានរឹងមាំយូរអង្វែង។ ទន្ទឹមនេះ កងទ័ពទាំងអស់ ត្រូវបន្តថែរក្សាសមិទ្ធផល ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើនរហូតមកដល់បច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ក្រសួងការពារជាតិរូបនេះ ក៏បានណែនាំដល់កងទ័ពទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដោយឥតងាករេ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជន។

នាឱកាសនោះ ក្នុងនាមលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកស្រីនាយឧត្តសេនីយ៍ ដាំ ដារីនី ក៏បានបំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណសរសើរ និងលិខិតសរសើរជូនដល់នាយនាវី នាយនាវីរង និងពលនាវឹកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលបានបំពេញការងារមានស្នាដៃល្អប្រសើរក្នុងការបំពេញការងារ នាពេលកន្លងមកផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


