ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលព័ត៌មានដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ក្នុងចេតនាមួលបង្កាច់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធថា ជារឿងមិននោះពិតឡើយ និងបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាព។
អគ្គនាយកដ្ឋានពន្ធដារ បន្តថា តាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តផ្សេងៗ និងជាពិសេសបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្មទាំងស្រុង ដែលក្នុងនោះ មានទាំងការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញជាដើម ។ បន្ថែមពីលើនេះ ត្រូវបានចាត់ទុកថាជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម , ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញអង្ករ, ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ( ផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម) , ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ , ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះវិស័យកសិកម្ម ក្នុងនោះផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះ រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ បន្ថែមពីលើនេះ គឺការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូជាដើម។
ដូច្នេះ ការលើកឡើងថា ការធ្លាក់ថ្លៃនៃកសិផលកសិកម្មបណ្តាលមកពីការយកពន្ធ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការចោទប្រកាន់បែបនេះ ពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងវិស័យកសិកម្មឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


