ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីជំនាញឱ្សសិក្សាលទ្ធភាព ដើម្បីជួសជុលច្រាំងទន្លេ នៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ត្រីជំនាញសិក្សាលទ្ធភាព និងលើកគម្រោងថវិកា ដើម្បីធ្វើការជួសជុលច្រាំងទន្លេ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ នៅចំណុចស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កុំឲ្យបាក់ស្រុតបន្តទៀត។ លោកលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រ ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ឃើញថា មានទីតាំងខ្លះទទួលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតច្រាំងខ្លាំង ដែលទាមទារឲ្យយើងធ្វើការជួសជុលជាបន្ទាន់ ប៉ុន្តែក្រុមជំនាញត្រូវសិក្សាលម្អិតជាមុនសិន មុននឹងឈានទៅសម្រេចដល់ការអនុវត្តគម្រោងនោះ។ ដូច្នេះ លោកបានស្នើឲ្យក្រុមការងារបច្ចេកទេស ត្រូវកំណត់អាទិភាពគម្រោង ដើម្បីគ្រោងកញ្ចប់ថវិកាធ្វើការជួសជុលនៅកន្លែងនោះមុនគេ ជាពិសេសត្រូវកំណត់ថា គម្រោងណាមួយដែលផ្ដល់អត្ថប្រយោជន៍ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។


យ៉ាងណាមិញ គម្រោងជួសជុលច្រាំងបាក់ស្រុតច្រាំងទន្លេចំនួន ២កន្លែង ដែលស្ថិតនៅចំណុចភូមិជីហែរ និងភូមិផ្សារ ប្រវែងជាង ២៥០ម៉ែត្រ នៃឃុំពាមប្រធ្នោះ ស្រុកកោះសូទិន គឺត្រូវលើកគម្រោងថវិកាដើម្បីអនុវត្តមុនគេ។ ក្រៅពីនោះ គម្រោងជួយជុលច្រាំងទន្លេ នៅក្នុងស្រុកស្រីសន្ធរវិញ ក៏មានចំនួន ២កន្លែងដែរ ប៉ុន្តែត្រូវបានជ្រើសរើសយក ចំណុចដែលលរង់ផលប៉ះពាល់ ស្ថិតក្នុងឃុំមានជ័យ ដើម្បីធ្វើការជួសជុលបន្ទាប់ទៀត ដោយសារវាអាចប៉ះពាល់ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ករណីដីច្រាំងទន្លេ នៅតែបន្តបាក់ស្រុតទៀតនោះ។ ដោយឡែក ករណីចំណុចទី២ ដីបាក់ស្រុតនៅ ឃុំកោះអណ្ដែតវិញ គឺទុកអាទិភាពទី៣ មានន័យថា ត្រូវធ្វើការជួសជុលដូចគ្នា ប៉ុន្តែគ្រោងអនុវត្តនាពេលបន្តបន្ទាប់ទៀត។ បើតាមលោកអភិបាលខេត្ត ការអនុវត្តគម្រោងទាំងអស់នេះ គឺប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋបាលខេត្ត ហើយពុំមានចាក់ជាបេតុង លាយជាមួយថ្មទេ ប៉ុន្តែប្រើប្រាស់បាវខ្សាច់ Geotextile bag ដើម្បីដាក់តម្រៀបគ្នាការពារទប់កុំឲ្យមានការបាក់ស្រុតច្រាំងជាបន្តទៀត ។

តាមសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ដោយសារទឹកជំនន់ទន្លេមេគង្គ បានឡើងយ៉ាងគំហុកនាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យច្រាំងទន្លេ នៅចំណុចឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ទទួលរងការបាក់ស្រុត ចំនួន២កន្លែង មានប្រវែងប្រមាណជាង ២៥០ម៉ែត្រ។ ដូចគ្នានោះដែរ នៅចំណុចឃុំកោះអណ្តែត និងឃុំមានជ័យ ស្រុកស្រីសន្ធរ ក៏ទទួលរងការបាក់ស្រុតច្រាំងផងដែរ។ ទោះជាយ៉ាង ករណីគ្រោះធម្មជាតិនេះ ពុំបង្កការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


