ព័ត៌មានជាតិ
សាលាបណ្ដែតទឹកដាច់ស្រយាលមួយកំពុងរឹតបន្តឹងការលក់គ្រឿងកំប៉ុង និងបង្អែមកញ្ចប់
ថ្មីៗនេះសាលាបឋមសិក្សាបណ្ដែតទឹកមួយដែលនៅដាច់សង្វែងឆ្ងាយពីទីប្រជុំជន គឺសាលាបឋមសិក្សាពាមផ្សោត ដែលស្ថិតនៅក្បែរព្រៃរនាម ក្នុងឃុំ បឹងទឹម ស្រុកសង្កែ ខេត្តបាត់ដំបងកំពុងធ្វើការរឹតបន្តឹងទៅលើការលក់គ្រឿងកំប៉ុងភេសជ្ជៈដែលមានជាតិផ្អែម និងមានជាតិហ្គាស ដល់អាជីវករលក់ដូរក៏ដូចជាការផ្សព្វផ្សាយទៅលើសិស្សានុសិស្សនៅក្នុងសាលាផងដែរដោយមិនអនុញ្ញាតឲ្យមានលក់នៅក្នុងសាលាបន្តទៀតនោះទេ។

លោកគ្រូ ទឹម ទិត្យ តំណាងនាយកសាលាបណ្ដែទឹកពាមផ្សោតបានលើកឡើងថា ក្រោយពីបានទទួលលិខិតរបស់មន្ទីរអប់រំខេត្តលេខ ១៦៦ ចុះថ្ងៃទី ២៣ មេសា ឆ្នាំ ២០២៣ នេះ រួចមក លោកក៏បានផ្សព្វផ្សាយទៅតាមលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ដើម្បីហាមសិស្សទាំងអស់មិនឲ្យបរិភោគគ្រឿងកំប៉ុង នំកញ្ចប់ ភេសជ្ជៈដែលមានជាតិស្ករ និងជាតិហ្គាស ព្រមទាំងចំណីដូចជា ម្ជូរ ប្រហិត ហតដក (Hot Dog) ដាច់ខាត ដែលអាហារទាំងនេះវានាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងសំខាន់ ដោយឡែកសម្រាប់អាជីវករលក់ដូរនៅក្នុងសាលារៀនក៏លោកគ្រូបានណែនាំអំពីបញ្ហានេះដែរដើម្បីបញ្ឈប់រាល់សកម្មភាពលក់ដូរចំណីអាហារទាំងនេះនៅក្នុងសាលា ដោយបច្ចុប្បន្នគឺអាជីវករបានអនុវត្តតាម 80% ហើយ។
កុមារី បូរ សំណាង ជាសិស្សនៅក្នុងសាលាបឋមសិក្សាពាមផ្សោតនេះដែរក៏បានរៀបរាប់ថា នាងមិនហ៊ានបរិភោគចំណីអាហារដែលលោកគ្រូអ្នកគ្រូបានហាមនោះទៀតឡើយព្រោះដើម្បីការពារសុខភាពរបស់នាងព្រោះពេលខ្លះនាងមានការខកខានក្នុងការមកសិក្សាដោយសារតែការទទួលទានចំណីអាហារទាំងនេះដែលធ្វើឲ្យនាងមានការចុកពោះ និងរាគរូសជាដើម។

បើតាមការផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលគឺចំណីអាហារទាំងនេះអាចបង្កឲ្យកើតជំងឺម្យ៉ាងដែលគេហៅថា ជំងឺមិនឆ្លង ដូចជាទឹកនោមផ្អែម និងឡើងអាស៊ីតជាដើមដូច្នេះលោកគ្រូអ្នកគ្រូទាំងអស់ត្រូវមានកាតព្វកិច្ចណែនាំដល់អ្នកលក់ និង ណែនាំដល់សិស្សតាមបណ្ដាសាលារៀនផងដើម្បីគេចចេញពីចំណីអាហារទាំងនេះក្នុងការថែទាំសុខភាពរបស់ពួកគេ៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ