ព័ត៌មានជាតិ
មានតែសែក ប៉ុន្តែអត់លុយ ស្ដ្រី២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង
ស្ត្រី២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពាក់ព័ន្ធបទល្មើស « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន » ពោលគឺបទល្មើសចេញសែកអត់លុយ ។

ជនសង្ស័យទាំងពីរនាក់ ឈ្មោះ ឆឹម លក្ខិណា និងឈ្មោះ បូ សេរីរត្ន័ បានសារភាពថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ពួកគេបានខ្ចីប្រាក់ចំនួន ១២៨,៨១០ដុល្លារ ពីឈ្មោះ ហ៊ាង រតនា ហើយដើម្បីជាសំណងចំពោះប្រាក់ដែលបានខ្ចី ពួកគេបានចេញមូលប្បទានបត្រចំនួន០៤សន្លឹក ទុកជាសំណង ( សែក) ។ ជនសង្ស័យ បានសារភាពទៀតថា ចំពោះមូលប្បទានបត្រលេខ ៨៥២៥២៦ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៣៤,៨១០ដុល្លារ របស់ធនាគារអេស៊ីលីដា ដែលចេញឲ្យទៅឈ្មោះ ហ៊ាង រតនា គឺមានប្រាក់ក្នុងគណនី ប៉ុន្តែពុំអាចបើកបាន ដោយពួកគេ (ជនសង្ស័យ) បានចុះហត្ថលេខាលើមូលប្បទានបត្រខុសពីលក្ខន្តិករបស់ធនាគារ ហើយពេលនេះក្នុងគណនីពួកគេគ្មានប្រាក់ទេ និងមិនទាន់បានសងទៅឈ្មោះ ហ៊ាង រតនា នៅឡើយទេ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ នៅមុខផ្សារក្រឡាញ់ ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ខណៈនេះ ព្រះរាជអាជ្ញាអមតុលាការកំពុងធ្វើការសាកសួរស្ត្រីទាំង២នាក់៕
អត្ថបទ៖ មករា
សូមចុចអាន៖ ហាមមិនស្ដាប់ សមត្ថកិច្ចចុះរុះរើ តូបលក់តាមដងផ្លូវ ដើម្បីសណ្តាប់ធ្នាប់សាធារណៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


