ព័ត៌មានជាតិ
ធនាគារជាតិបញ្ចេញប្រាក់ ៤០លានដុល្លារ បន្ថែម ដើម្បីលើកកម្ពស់តម្លៃប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ចេញទឹកប្រាក់ចំនួន ៤០ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីឱ្យគ្រឹះស្ថាន ធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ដេញថ្លៃ។

យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាកាលពីចុងខែ កញ្ញា បានឱ្យដឹងថា ការបញ្ចេញទឹកប្រាក់ដាក់ ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកនេះ ធ្វើតាមកាលបរិច្ឆេទរួមមាន៖ ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ចំនួន ១០ លាន ដុល្លារអាមេរិក, ថ្ងៃសុក ទី០៦ ខែតុលា ឆ្នាំ២០២៣ ចំនួន ១០ លានដុល្លារអាមេរិក, ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ចំនួន ១០ លានដុល្លារអាមេរិក និងថៃ្ងព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ចំនួន ១០ លានដុល្លារអាមេរិក ។
សូមរំលឹកថា កាលពីពេលកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដេញថ្លៃទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ម្ដងរួម មកហើយ។ បើតាមធនាគារជាតិ ការបញ្ចេញទឹកប្រាក់ដាក់ឱ្យដេញថ្លៃនេះ ដើម្បីត្រៀមចាត់វិធានការរក្សាស្ថិរភាព អត្រាប្ដូរប្រាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរ ឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងនោះ គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។
ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។
ចំណែកប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀប នឹងរូបិយប័ណ្ណផ្សេងៗទៀត លើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


