ព័ត៌មានជាតិ
អតីតរដ្ឋមន្ត្រី៖ ឯកឧត្តម ហ៊ុន ម៉ានី នឹងធ្វើឱ្យវិស័យមុខងារសាធារណៈកាន់តែរីកចម្រើន
អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ពេជ្រ ប៊ុនធិន បង្ហាញភាពជឿជាក់ចំពោះការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ានី ដែលនឹងធ្វើឱ្យវិស័យមុខងារសាធារណៈកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់មន្ត្រីរាជការទាំងអស់។

ឯកឧត្តម ពេជ្រ ប៊ុនធិន បានលើកឡើងនេះ គ្រាដែលឯកឧត្តម បានទទួលជួបដោយផ្ទាល់ជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ហើយក៏ចំពេល ដែលកម្ពុជា កំពុងរៀបចំទិវាគ្រូបង្រៀន នៅព្រឹកមិញនេះដែរ។ តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម ពេជ្រ ប៊ុនធិន បានសរសេរថា៖ «រីករាយទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា គ្រូបង្រៀន ជាសសរស្តម្ភសាលា ឆ្ពោះទៅរកឧត្តមភាព។ អរគុណក្មួយ ហ៊ុន ម៉ានី Hun Many ដែលខំចំណាយពេលវេលាដ៏មមាញឹក មកសួរសុខទុក្ខអ៊ំ»។

តាមរយៈរូបភាពជាច្រើន បានបង្ហាញឱ្យឃើញនូវភាពស្និទ្ធស្នាល និងសកម្មភាពប្រកបដោយការគោរពរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាអ្នកជំនាន់ក្រោយ ចំពោះឯកឧត្តម ពេជ្រ ប៊ុនធិន ដែលចាស់ទុំ ជារាមច្បង ក៏ដូចជាថ្នាក់ដឹកនាំជំនាន់មុន។ ឯកឧត្តម ពេជ្រ ប៊ុនធិន បានរៀបរាប់ថា៖ «អ៊ំសប្បាយចិត្ត ដែលបានជួបអ្នកបន្តវេនប្រកបដោយសមត្ថភាព មានភាពជាអ្នកដឹកនាំ មានឆន្ទ:ខ្ពស់ និងចេះគោរពចាស់ទុំ»។
ជាមួយនឹងក្ដីសប្បាយរីករាយ ឯកឧត្តម ពេជ្រ ប៊ុនធិន ក្នុងនាមជាអតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសម្ដែងក្ដីជឿជាក់ដូច្នេះថា៖ «ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសព្វរបស់ក្មួយ វិស័យមុខងារសាធារណៈ នឹងរីកចម្រើនលឿនទៅមុខ មន្រ្តីរាជការទាំងអស់ នឹងកាន់តែទទួលបានផលប្រយោជន៍ពីវិស័យមុខងារសាធារណៈ និងមានសុភមង្គល»។ អតីតរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ»៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


