ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះពិនិត្យការដ្ឋានពង្រីកផ្លូវតាមបណ្តោយដងឆ្នេរព្រែកកំពង់បាយដើម្បីបញ្ចៀសការកកស្ទះ
កំពត ៖ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរក្រុងកំពតដើម្បីចុះពិនិត្យជាក់ស្ដែងកន្លែងការដ្ឋានស្ថាបនា និង ពង្រីកផ្លូវនៅតាមបណ្ដោយដងព្រែកកំពង់បាយចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដើម្បីសម្រួលខាងក្នុងក្នុងការកកស្ទះរាល់ការធ្វើចរាចរណ៍ទៅកាន់តំបន់ឆ្នេរខ្សាច់កោះស្មៅដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកលេងលម្ហែកម្សាន្តនៅកន្លែងទីតាំងរង្វង់មូលត្រីផ្សោតនេះ។

ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាប៉ុន្មានថ្ងៃខាងមុខនេះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកាន់តំបន់កោះស្មៅ អភិបាលខេត្តកំពតបានឱ្យអាជ្ញាធរក្រុងកំពតធ្វើការពង្រីកផ្លូវនៅតាមបណ្តោយព្រែកកំពង់បាយចន្លោះពីផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដែលមានទំហំតូច ហើយមានការកកស្ទះរាល់ពេលមានពិធីបុណ្យទានម្តងៗនោះ។

ក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ទីកន្លែងក្នុងក្រុងកំពតត្រូវបានស្ថាបនា និងកែលម្អសោភ័ណភាពជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងការធ្វើដំណើរមកលេងកម្សាន្តនៅក្នុងខេត្ត។
បើយោងតាមការលើកឡើងឱ្យដឹងពីលោក លាង រឿន សុធី អភិបាលក្រុងកំពត បានឱ្យដឹងថា គម្រោងនៃការពង្រីកផ្លូវនៅតាមបណ្តាយឆ្នេរព្រែកកំពង់បាយ ចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតនេះ គឺយើងធ្វើការពង្រីកបន្ថែមឱ្យបានទំហំយ៉ាងតិចមានទទឹង ១២ម៉ែត្រ។

លោក លាង រឿន សុធី អភិបាលក្រុងបានបន្ថែមឱ្យដឹងថា បើសិក្សាតាមស្ថានភាពជាក់ស្តែងនៃផ្លូវនេះ ទីតាំងខ្លះពេលពង្រីកបន្ថែមអាចមានទំហំទទឹងរហូតទៅដល់ ២០ម៉ែត្រ ហើយការស្ថាបនាពង្រីកផ្លូវនេះនឹងធ្វើឱ្យបានរួចរាល់នៅមុនពេលបុណ្យអុំទូកមកដល់នាពេលខាងមុខ។
លោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថា ផ្លូវនេះគឺតែងតែមានការកកស្ទះចរាចរណ៍នៅពេលដែលមានបុណ្យទានម្តងៗ ហើយថ្ងៃសៅរ៍ អាទិត្យ ក៏មានការកកស្ទះខ្លះដែរ ដោយសារតែផ្លូវមួយខ្សែនេះ គឺជាផ្លូវដែលពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរទៅលេងកម្សាន្តនៅឆ្នេរកោះស្មៅ។

ជាមួយគ្នានេះដែរ បន្ទាប់ពីចុះពិនិត្យការដ្ឋានពង្រីកផ្លូវរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានបន្តចុះទៅពិន្យិការដ្ឋានស្ថាបនាសួនលំហែព្រែកកំពង់បាយ ដែលមានទីតាំងស្ថិតនៅមុខសាលាខេត្តចាស់ ដែលសួននេះស្ថាបនាបានប្រមាណ៨០%ហើយ។
សួនលំហែព្រែកកំពង់បាយនេះ គឺជាកន្លែងថ្មីមួយទៀតដែលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្តឱ្យមានការស្ថាបនាឡើង គឺដើម្បីឱ្យភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្ត អាចអង្គុយមើលថ្ងៃរៀបលិចលើខ្នងភ្នំបូកគោបានយ៉ាងស្រស់ស្អាត។

ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ក្រុមការងារស្ថាបនាសួនលំហែព្រែកកំពង់បាយនេះ ធ្វើយ៉ាងណាស្ថាបនាឱ្យបានរួចរាល់មុនពេលពិធីបុណ្យអុំទូកចូលមកដល់ ដើម្បីភ្ញៀវទេសចរបានមកកម្សាន្ត និងបន្ថែមការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតបន្ថែមទៀត ក៏ដូចជាបន្ថែមសោភ័ណ្ឌភាពក្រុងកំពត ដែលជាបេះដូងនៃខេត្តទេសចរណ៍ដ៏ល្អផូផង់មួយនេះ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


