ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង
សៀមរាប ៖ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត នៅថ្ងៃទី១១ ខែ តុលា ២០២៣ នៅសាលាខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកសាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយ។ ជាពិសេសអ្នកចំណូលថ្មី ចំពោះគ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ ថ្វីត្បិតជាកម្មសិទ្ធិស្របច្បាប់ក្តីតែជាគោលការណ៍ ត្រូវកំណត់៥ឆ្នាំទើបគាត់អាចដោះដូរ ឬលក់បាន។ បន្ថែមពីនេះស្នើមន្ត្រីជំនាញជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យជូនគ្រួសារដែលមិនទាន់បាន។

លោកមានប្រសាសន៍ទៀតថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានមានជាអាទិ៍ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ហាមដាច់ខាតមិនអនុញ្ញាតឱ្យអ្នកថ្មីចូលទៅរស់នៅទីតាំងដែលបានរើរុះហើយនោះទេ។ លោកក៏បានណែនាំដល់ភាគីអ្នកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរួមគ្នាកៀរគររកដៃគូវិនិយោគឱ្យធ្វើការដាក់ទុនវិនិយោគនៅតំបន់រុនតាឯកនិងពាក់ស្នែង ដើម្បីរួមគ្នាអភិវឌ្ឍតំបន់នេះឱ្យឆាប់រីកចម្រើន និងផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ នៅតំបន់ទាំងពីរនេះឱ្យមានជីវភាពប្រសើរជាងមុន។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកក្នុងខេត្តសៀមរាបជាច្រើនរូបទៀត។

បើតាមតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីវឌ្ឍនភាពតំបន់អភិវឌ្ឍធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងនិងតំបន់អភិវឌ្ឍពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ទី០៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរាដើម្បីផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត។
ក្នុងដំណាក់កាលនេះរដ្ឋបាលខេត្តទទួលបាននូវសំណូមពរនិងបញ្ហាប្រឈមមួយចំនួនដូចជា៖ សម្រាប់ទៅនៅតំបន់រុនតាឯក ប្រជាពលរដ្ឋមួយចំនួនសំណូមពរពន្យារពេលនៃការរុះរើលំនៅឋានពីតំបន់អង្គរទៅរុនតាឯក ដោយហេតុផលថា ខ្វះថវិកាសម្រាប់សង់ផ្ទះនៅរុនតាឯក និងខ្លះទៀតថារង់ចាំថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ១លាន ៤សែនរៀល។ ខ្លះថារង់ចាំកូនរៀនចប់ ដល់ពេលវិស្សមកាលនិងរង់ចាំផុតរដូវភ្លៀង, គ្រួសារទើបសម្រាលកូនខ្ចី, ស្នើសុំរុះរើពេលដីនៅរុនតាឯករួចរាល់ ព្រោះដីឡូកូនចាប់បាននៅពាក់ស្នែង ឯម្តាយចាប់បាននៅរុនតាឯក។ សម្រាប់តំបន់ពាក់ស្នែង ប្រជាពលរដ្ឋ១០គ្រួសារស្មើ១៨ក្បាលដី ពុំទាន់យល់ព្រមទទួលការដោះស្រាយនៅឡើយ។
សំណូមពរស្ថាបនាផ្លូវឆ្ពោះទៅពាក់ស្នែងត្រង់ចំណុចផ្លូវបំបែកវង់ធំដល់ផ្លូវកូរ៉េ។ ប្រជាពលរដ្ឋដែលបានដោះដូរដីរួចហើយពុំទាន់បានចាប់ឆ្នោតយកដីឡូតិ៍នៅឡើយ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


