ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ជម្លៀសពលរដ្ឋជិត២០០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៣៥០០គ្រួសារពីគ្រោះទឹកជំនន់
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គិតត្រឹមម៉ោង៥ល្ងាច ស្ថានភាពគ្រោះមហន្តរាយមានទឹកភ្លៀងបង្គួរ សរុបទូទាំងខេត្តបន្ទាយមានជ័យមាជ័យ ប្រជាពលរដ្ឋរងនូវផលប៉ះពាល់ដោយទឹកជំនន់មានចំនួន ៣.៥៦៣គ្រួសារ ជម្លៀសទៅទីទួលសុវត្តិភាពមានចំនួន១៩៩គ្រួសារ។

ប៉ះពាល់ដល់ដំណាំស្រូវខូចខាតមានចំនួន ២.៨២៧ហិចតា ដំណាំរួមផ្សំ១៥ហិចតា សត្វពាហនះ១០០ក្បាល សាលារៀន១១ខ្នង វត្ត៤ មណ្ឌលុខភាព១ ទឹកលិចផ្លូវមានចំនួន១៤៤កន្លែង មានប្រវែង ៧៩.៧៤២ម៉ែត្រ ទឹកដែលលិចខ្លាំងជាងគេមាន២ក្រុង ស្រុក ស្រុកមង្គលបូរី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៨ឃុំមានចំនួន១.១៣១គ្រួសារ ជញ្លៀសទៅទីទួលសុវត្តិភាភ៦៨គ្រួសារ ប៉ះពាល់ផលដំណាំ ២.៥៨៧ហិចតា សាលារៀន៧កន្លែង វត្ត១ លិចផ្លូវ៦០កន្លែង ស្មើរនឹងប្រវែង ៤៦.៨៩០ម៉ែត្រ ក្រុងសិរីសោភ័ណ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ មានចំនួន ៧៤៦គ្រួសារមនុស្សរាយ៣.០៩៣នាក់ ស្រី១.៥៩៤នាក់ជញ្លៀសទៅទីទួលសុវត្តិភាពចំនួន១២៤គ្រួសារ ចំណែកក្រុង១ និងស្រុក៦ទៀត ប៉ះពាល់ដោយប្រយោល។នេះបើតាមការចុះពិនិត្យជាក់ស្តែងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត និងក្រុមការងាររបស់ខេត្ត។

លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងនោះអាជ្ញាធ និងអង្គភាពទាំង៣ បានជម្លៀសប្រជាពលរដ្ឋមកដាក់នៅក្នុងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងៗជាច្រើនទៀត។ រីឯស្ថានភាពទឹកនៅតំបន់មួយចំនួនមានការជន់ឡើងតំបន់ខ្លះទឹកហូរលើផ្លូវ បើធៀបទៅនឹងឆ្នាំ២០២០ទឹកឡើងខ្លាំងទឹកលិចស្ទើរទូទាំងខេត្ត តែឆ្នាំ២០២៣នេះទឹកតូច មិនទាន់ដល់កម្រិតដូចឆ្នាំ២០២០នោះទេ។

លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឲ្យចុះលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្នសត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា។គួរបញ្ជាក់ផងដែរថាឆ្នាំនេះ ពេលដែលទឹកកំពុងឡើង មានមនុស្សស្លាប់ដោយសារលង់ទឹកប្រហែល១០នាក់ហើយពិសេសក្មេងជំទង់។ លោកក៏បានណែនាំដល់សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំ អំពីស្ថានភាពទឹក។ជាវិធានការទៅពេលខាងមុខ ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្ត៕
អត្ថបទ៖ វ៉ាន់ ណាង





-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


