ព័ត៌មានជាតិ
ខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណជាង ៩ ម៉ឺននាក់ រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់ឲ្យដឹងថា ខេត្តកំពត រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៩៥ ០០០ នាក់។ ហើយបើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ដូងទេ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្តកំពត កើនឡើងប្រមាណ ២៤ ភាគរយ ទៅ ៥២ ភាគរយ។

លោក សយ ស៊ីណុល បញ្ជាក់ថា បើគិតពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃប្រជាពលរដ្ឋទូទៅឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កំណើនភ្ញៀវទេសចរពីតាមបណ្ដារាជធានី-ខេត្ត មកលេងកម្សាន្តនៅខេត្តកំពតចំនួនប្រមាណជាង ៩៥ ៥៦៥ (ប្រាំបួនម៉ឺនប្រាំពាន់ប្រាំរយហុកសិបប្រាំនាក់) បានចូលសម្រាកដើរលេងកម្សាន្តលម្ហែតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងភូមិសាស្ត្រខេត្តកំពត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លើកឡើងបន្តថា ឆ្នាំ ២០២៣ នេះ ឃើញថា កំណើនភ្ញៀវទេសចរមានការកើនឡើងប្រមាណ ២៤ ភាគរយ ទៅ ៥២ ភាគរយ។ លោកថា បើប្រៀបធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្នក្នុងឆ្នាំ ២០២៣ នេះ ឃើញថា ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងជាង ២៤ ភាគរយ ទៅ ២៥ ភាគរយ នៅខេត្តកំពត។ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៩៥ ៤២០ នាក់ និងភ្ញៀវទេសចរបរទេសមាន ១ ១៤៥ នាក់៕
អត្ថបទ ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


