ព័ត៌មានជាតិ
ប្រមុខការពារជាតិវៀតណាម សន្យាបន្តជួយកង ទ័ពកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សន្យានៅចំពោះមុខនាយឧត្តមសេនីយ៍ វង្ស ពិសេន ថា កងទ័ពវៀតណាមនៅតែបន្តជួយគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។ ការសន្យារបស់ភាគីវៀតណាម គ្រាដែលលោកបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី១៧ ខែតុលា នៅទីក្រុងហាណូយ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរាយការណ៍នូវលទ្ធផលជំនួបពិភាក្សាជាមួយឧត្តមសេនីយ៍ឯក បម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហការរួមគ្នាជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានស្វាគមន៍ចំពោះដំណើរទស្សនកិច្វរបស់គណៈប្រតិភូកងទ័ពកម្ពុជា ហើយតាមរយៈលោក វង្ស ពិសេន លោករដ្ឋមន្ត្រីបានផ្តាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់សារជាថ្មីពីការយកចិត្តទុកដាក់របស់កងទ័ពប្រជាជនវៀតណាមចំពោះការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើគ្រប់ផ្នែក ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីចូលរួមចំណែកការកសាងកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនថែមទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរបន្តរួមសហការគ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយុវវែង»។

គួរជម្រាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងជំនួបជាមួយសមភាគី គឺលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


