ព័ត៌មានជាតិ
អគារធនាគារជាតិសាងសង់ដល់ជាន់ទី ២០ រចនាបថតាមប្រាសាទភ្នំគ្រោងបញ្ចប់ឆាប់ៗនេះ
អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកំពុងដំណើរការសាងសង់ដល់ជាន់ទី ២០ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
អគារដ៏ខ្ពស់ស្កឹមស្កៃរបស់ស្ថាប័នជាតិនេះ ឌីហ្សាញរូបរាងយកលំនាំតាមប្រាសាទភ្នំ។
កាលពីសប្ដាហ៍នេះ កម្ពុជាថ្មីបានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ឃើញថាដំណើរការសាងសង់សម្រេចបានដល់ជាន់ទី ២០ ហើយគ្រោងនឹងបញ្ចប់តាមផែនការក្នុងពេលឆាប់ៗខាងមុខនេះ។
បើយោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្នាក់ការកណ្ដាលថ្មីនេះមិនត្រឹមតែជាការិយាល័យធ្វើការនោះទេ ប៉ុន្តែអគារនេះជានិមត្តរូបដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើបនិងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


