ព័ត៌មានជាតិ
ក្រុមអ្នកជំនាញ នឹងជួបប្រជុំគ្នាជាថ្មីនៅថ្ងៃស្អែក ដើម្បីពិភាក្សាពីការជ្រែកចូលរបស់មហាអំណាចក្នុងតំបន់អាស៊ាន
អ្នកជំនាញជាតិ និងអន្តរជាតិ ជាង១០០នាក់ នឹងជួបប្រជុំគ្នាជាលើកទី២ នៅកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ដើម្បីលើកយកបញ្ហានានាមកដោះស្រាយ និងពិភាក្សាពីការជ្រែកចូលរបស់មហាអំណាចចូលក្នុងតំបន់អាស៊ាន។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងវេទិកាភ្នំពេញលើកទី២ ស្តីពី “អប្បភាគីនិយម៖ មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច” ដែលរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាភ្នំពេញ លើកទី២ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពីជម្លោះដែនដី និងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលបញ្ហានេះកើតមានជាយូរណាស់មកហើយ ព្រមទាំងជះឥទ្ធិពលមិនល្អដល់តំបន់អាស៊ានផងដែរ។
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ថា ជាមួយនឹងការបណ្ដុះនូវអំណាចតំណាងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក ការប្រើប្រាស់បញ្ហាប្រវត្តិសាស្ត្រ និងជម្លោះដែនដី និងដែនសមុទ្រ លោកខាងលិច បានពង្រីកយុទ្ធសាស្ត្រលើបញ្ហាសន្តិសុខសាមញ្ញរវាងប្រទេសនានា ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន និងការនេសាទខុសច្បាប់ ជាដើម។ បណ្តាប្រទេសលោកខាងលិច កំពុងបន្តដឹកនាំការកំណត់របៀបវារៈនយោបាយ និងការបង្កើតចំណុចក្តៅថ្មីៗនៅក្នុងតំបន់ ដោយរៀបចំធនធាននៅក្នុងបណ្តាប្រទេសសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធ ដើម្បីអនុវត្តយុទ្ធសាស្ត្រភូមិនសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក និងការទប់ស្កាត់ប្រទេសចិន ដែលធ្វើឱ្យសន្តិភាព សន្តិសុខក្នុងតំបន់ ត្រូវបានបំផ្លាញ។

បើតាមវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ប្រទេសអាស៊ានជាច្រើន មានការព្រួយបារម្ភអំពីលទ្ធភាពនៃការទទួលបានអាវុធនុក្លេអ៊ែរនាពេលខាងមុខ ខណៈដែលប្រទេសមួយចំនួនកំពុងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញក្នុងតំបន់ជឿថា Quad នឹងដឹកមុខរបៀបវារៈតំបន់កាន់តែធំឡើង ថាតើសមាជិកផ្សេងគ្នានៃអាស៊ាន, វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អាចសម្រេចចិត្តចំណាយថាមពលនិងធនធានបន្ថែមទៀតលើ Quad ជាជាងស្ថាប័នដែលទាក់ទងនឹងអាស៊ាន ហើយថាតើ សមាជិកអាស៊ានមួយចំនួន ដូចជា ឥណ្ឌូណេស៊ី អាចមានការយល់ព្រមប្រគល់ការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងតំបន់ទៅឱ្យអ្នកផ្សេងទៀត ដោយសារការលំបាកក្នុងការបង្កើតជម្រើសយុទ្ធសាស្ត្រថ្មី លើសពីអាស៊ាន ឬយ៉ាងណា។

នៅក្នុងវេទិកាភ្នំពេញលើកទី២ ឆ្នាំ២០២៣ ដែលនឹងធ្វើនៅថ្ងៃស្អែកនេះ នឹងលើកយកបញ្ហារបស់ប្រទេសអំណាចដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អាស៊ានមកពិភាក្សា។ គោលបំណងសម្រាប់វេទិកាភ្នំពេញលើកទី២នេះ មាន៥ គឺទី១ ពិនិត្យលើការផ្លាស់ប្តូរតុល្យភាពនៃថាមពើមហាអំណាច ទាំងក្នុងកម្រិតតំបន់ និងសកលលោក និងបញ្ជាក់ពីអធិនតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសជាសមាជិកអាស៊ាន។ ទី២ លើកកម្ពស់ការយល់ដឹងជាសាធារណៈលើការរីកសាយភាយនៃបច្ចេកវិទ្យានុយក្លេអ៊ែរ និងហានិភ័យខ្ពស់នៃការបង្កឱ្យមាន ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។
ទី៣ ពិនិត្យមើលឡើងវិញនូវវិធីសាស្ត្ររបស់អាស៊ានឆ្ពោះទៅរកការវិវត្តនៃបញ្ហាប្រឈមភូមិនសាស្ត្រ នយោបាយ រួមជាមួយនឹងការគំរាមកំហែងសន្តិសុខថ្មីៗ ដូចជាភេរវកម្ម សង្គ្រាមតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ។ ទី៤ លើកកម្ពស់ការយល់ដឹងអំពីការវិវត្តថ្មី នៃនិន្នាការអប្បភាគីនិយមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី៥ ជំរុញការចូលរួមរបស់យុវជន និងផ្តល់សំឡេងដល់ពួកគេ ព្រមទាំងអភិវឌ្ឍការគិតឯករាជ្យលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងធនធាននានា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


