Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពវិនិយោគបន្ថែមទៀត នៅកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនផងដែរ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក គូម៉ូរ៉ា ម៉ាសាហីកូ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោក គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់លោកចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានលោក គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះបើទោះបីជាសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែន តែនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន ម៉ាណែត បានបន្តទៀតថា រយៈពេលជាង ២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាម​ពលយូរអង្វែងសម្រាប់កម្ពុជា។

ជាការឆ្លើយតបលោក គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាវិរៈជនតែម្នាក់គត់ ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត រំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោក ក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់លោក​មកកាន់កម្ពុជា កាលពីជាង ២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។

លោកអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរ​វ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញ និងជាអ្នកសេដ្ឋកិច្ចមួយរូប ដែលបានមកកាន់ប្រទេសកម្ពុជា រយៈពេលជាង ១០ឆ្នាំកន្លងមក បានឧទ្ទេសនាមពីការងារ ដែលរូបលោក បានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យលោក អូគុប៊ុក បន្តការវិនិយោគ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន។

ដោយសារឆ្នាំ ២០២៣នេះ គឺជាខួប ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ភាគីទាំងពីរ នឹងប្រារព្ធកម្មវិធីរួមគ្នាជាច្រើន រួមទាំងការបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន និងលោក គូម៉ូរ៉ា បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ និងពង្រីកលើគ្រប់វិស័យ។ ក្នុងនោះដែរ ប្រទេសទាំងពីរមានការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ ហើយកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលមានការកែទម្រង់។

លោក គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទីរបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះលោក គូម៉ូរ៉ា ដែលជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ មានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩០មក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួល ក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ។ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាគាំទ្រគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វីក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់ ៣ គឺទី ១. បម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ ទី២. មិនប្រឆាំងនឹងប្រទេសណាមួយ និងទី ៣. គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យមានការជំរុញការអភិវឌ្ឍ នៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជម្រៅទឹកជ្រៅ ដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

KPT+១៣ ម៉ោង មុន

មូលហេតុពិតនាំឲ្យ ស៊ុយអែត ​ស្ថិត​ក្នុង​ប្រទេស​​មាន​​សុភមង្គល​​​លើ​​លោកក្នុង​ឆ្នាំ ២០២៥

សុខភាព១៣ ម៉ោង មុន

អ្នកជំនាញសុខភាព ប្រាប់ពីមូលហេតុទូទៅ ៦យ៉ាង ដែលមនុស្សអាចឆាប់ស្លាប់ក្រោយចូលវ័យ ៦០ឆ្នាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ភ្លៀង​​​ខ្លាំង​​បណ្តាល​ឲ្យ​ជន់លិច​ផ្លូវ​នៅ​រដ្ឋធានី​​បាងកក​និង​​ខេត្ត​ជុំវិញ​មួយចំនួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម១៦ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម១៨ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម