ព័ត៌មានជាតិ
លោក ទៀ សីហា នឹងទៅបំពេញទស្សនកិច្ចនៅចិនលើកទី១ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ
បន្ទាប់ពីចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនរយៈពេលបួនថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែតុលាឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា រាប់ថាជាដំណើរចេញទៅក្រៅប្រទេសលើកទី១ជាប្រវត្តិសាស្ត្ររបស់លោក ទៀ សីហា បន្ទាប់ពីចូលកាន់តំណែង។ដំណើរទស្សនកិច្ចរបស់លោក ទៀ សីហា ទៅកាន់មហាអំណាចចិននេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ក្រសួងការពារជាតិចិន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានសរសេរថា “ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ”។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែង»។ វេទិកាប៉េកាំងសៀងសាន លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។
សេចក្ដីជូនដំណឹងដដែលបានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ ក្រសួងការពារជាតិកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជា សម្រាប់តំបន់ទាំងមូល៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


