ព័ត៌មានជាតិ
ពលរដ្ឋខេត្តកំពង់ចាម ជិត៤០០គ្រួសារ ទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា
ប្រជាកសិករជិត៤០០គ្រួសារ ក្នុងស្រុកចំនួន២ រួមមាន ស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាម ទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា ។

លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣២៤គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា នាឆ្នាំនេះ ជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ សរុបចំនួន ៣២៤ គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ។ ដូច្នេះ ដើម្បីស្ដារលទ្ធភាពកសិកម្មឡើងវិញ នៅពេលនេះ គឺបានផ្ដល់ស្រូវពូជជូនប្រជាពលរដ្ឋទាំង ៣២៤គ្រួសារ ដែលជាអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដោយក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។

លោកអភិបាលខេត្ត បានបន្តថា នេះ គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា គណៈកម្មការជាតិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់តំណាង ចែកជូនពូជស្រូវទាំងនេះ ព្រមទាំង បានបង្រៀនឱ្យប្រជាពលរដ្ឋចេះដាំដុះបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណង ចង់ឲ្យពលរដ្ឋបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

ដោយឡែក ក្នុងឱកាសនៃការផ្ដល់ស្រូវពូជស្រូវដល់ប្រជាពលរដ្ឋនោះដែរ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានណែនាំ និងចែករំលែកនូវបទពិសោធបច្ចេកទេសយ៉ាងលម្អិតទៅដល់ប្រជាពលរដ្ឋ ដើម្បីធ្វើការដាំដុះស្រូវពូជប្រភេទ OM ៥៤៥១ ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់ ត្រឡប់មកវិញ៕
អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


