ព័ត៌មានជាតិ
មកដឹងពីការគណនាពន្ធត្រូវបង់លើដីធ្លីមិនប្រើប្រាស់
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់តាមអត្រា ២ ភាគរយ នៃតម្លៃអចលនទ្រព្យ។ មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដី គិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

លោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធដាចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធ ដារ បានបង្ហាញអំពីការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទមុនឆ្នាំ ២០០៧៖ ប្រាក់ពន្ធត្រូវបង់ = (ផ្ទៃដីសរុប – ១ ២០០ម២) x មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ។
ការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទចាប់ពីឆ្នាំ២០០៧៖ ប្រាក់ពន្ធត្រូវបង់ = ផ្ទៃដីសរុប x មូលដ្ឋានកំណត់ ពន្ធ x អត្រាពន្ធ។
ថ្លែងក្នុងសិក្ខសាលា កាលពីថ្ងៃទី ៣១ ខែតុលា លោក ប៉ែន ពេជ្រដារ៉ូ បានលើកឧទាហរណ៏មកបញ្ជាក់បន្ថែមថា លោក “ក” មានដីធ្លីមិនប្រើប្រាស់មួយកន្លែងទំហំ ៩ ០០០ ម៉ែត្រក្រឡា។ តម្លៃមូលដ្ឋានគិតពន្ធដែលកំណត់ដោយគណៈកម្មការ វាយតម្លៃដីមិនបានប្រើប្រាស់គឺ ១៥ ០០០៛/ម២។ ដូច្នេះប្រាក់ពន្ធត្រូវបង់គឺ = ៩ ០០០ម២ x ១៥ ០០០៛ x ២% = ២ ៧០០ ០០០ រៀល។
សូមបញ្ជាក់ថា ដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំងនេះ ដូចដូចជា៖ ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន, ដីជួលដែលមានសំណង់មានការកាន់កាប់, ដីដែលមាន សកម្ម ភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ, ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលឱ្យទៅនីតិបុគ្គល ឬរូបវន្ត បុគ្គល, និងដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ៕
អត្ថបទ៖ ផល ធារិត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


