ព័ត៌មានជាតិ
សម្តេចតេជោ នឹងស្នើសុំទិញវ៉ាក់សាំងពីឥណ្ឌា១លានដូសទៀត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចនឹងធ្វើលិខិតស្នើសុំទៅរដ្ឋាភិបាលឥណ្ឌា ក្នុងការទិញវ៉ាក់សាំងបន្ថែមយ៉ាងតិចឲ្យបាន ១ លានដូស។
សម្តេចបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាច្រើនប្រភពទៀត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលខាងមុខ។
សម្តេជោ ហ៊ុន សែន បញ្ជាក់ថា “អ្វីដែលនៅខ្វះ សម្ដេចបានធ្វើលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌាដើម្បីសុំផ្គត់វាក់សាំង ហើយសម្ដេចក៏បានណែនាំទៅក្រុមលទ្ធកម្ម ដើម្បីធ្វើការជាមួយឥណ្ឌា ហើយត្រូវសុំទិញចាប់ពី១លានដូសយ៉ាងតិច ហើយយើងបញ្ជាទិញចាប់ពីពេលនេះទៅ”។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រភពដែលកម្ពុជាទទួលបាននោះគឺ៖
ទី១, កម្ពុជានឹងទទួលបានពីប្រភពពីចិន ពីព្រោះប្រទេសចិន គឺជាប្រភពជាយុទ្ធសាស្ត្រ និងមានលទ្ធភាពផលិត ដូច្នេះចិននៅតែជាប្រភពផ្គត់ផ្គង់ដ៏មានសក្តានុពល។
ទី២, កូវ៉ាក់បានសន្យាប្រដាល់២០ ភាគរយ នៃចំនួនប្រជាជន។
ទី៣, ជាមួយគ្នានោះកម្ពុជា នឹងទទួលពីអូស្ត្រាលីផងដែរ។
ទី៤, ច្រកមួយទៀត គឺយើងអាចទទួលបានវ៉ាក់សាំងពីប្រទេសថៃ ដែលយើងអាចចរចា ចុះកុងត្រាទិញពីឥឡូវនេះ ជាប្រភេទវ៉ាក់សាំងអស្តាសេនីកា ហើយប្រសិនបើការផលិតនៅប្រទេសថៃ នៅជិតខាងយើង ហើយមានតម្លៃថោក យើងមានលទ្ធភាពទិញរហូត១០លានដុះ តាមរយៈថវិការបស់សប្បុរសជន។
ទី៥, នឹងទទួលបានពីរុស្ស៊ី ដែលវាក់សាំងពីរុស្ស៊ី យើងបានចរចាគ្នាខ្លះហើយជាមួយភាគីរុស្ស៊ី។
សម្ដេចបានបញ្ជាក់ថា យើងមិនមែនចេះតែទទួលគ្រប់វ៉ាក់សាំងទាំងអស់នោះទេ គឺយើងមើលលើវ៉ាក់សាំងនេះសិន ហើយប្រសិនបើវ៉ាក់សាំងល្អ គឺយើងអាចខ្ចីលុយគេ ដើម្បីទិញវ៉ាក់សាំងរបស់គេទៀតផង៕



អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


