ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈសុខសន្តិភាព, គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូត ត្រឹមត្រូវ បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផលដល់ប្រជាពលរដ្ឋ ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា កម្ពុជា មិនយកប្រទេសណាជាសត្រូវឡើយ ដោយកម្ពុជា ស្វាគមន៍នូវរាល់ការវិនិយោគពីបណ្ដាប្រទេសនានាទាំងអស់។ «យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់ ចឹងបានខេត្តព្រះសីហនុ មានទាំងវិនិយោគ មកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិក នៅខេត្តព្រះសីហនុ ច្រើនណាស់»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា មានអ្នកយោបាយខ្លះ មិនទាន់ទាំងបានអំណាចផង ចង់ធ្វើសត្រូវជាមួយប្រទេសនេះ ឬប្រទេសនោះទៅហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «មានអ្នកខ្លះមិនទាន់បានកាន់អំណាចផង ជេរប្រទេសនេះ ចាប់ប្រទេសនោះ យើងហ៊ានតែចាប់ប្រទេសណាមួយ យើងវេទនា យើងអត់ទេ គោលនយោបាយការទូត សំខាន់ណាស់»។
សម្ដេចនាយករដ្ឋមន្ត្រី ក៏លើកឡើងដែរថា កម្ពុជា បាននាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ា ទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែកម្ពុជា មិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


