ព័ត៌មានជាតិ
បន្តរក្សាតម្លៃដដែលការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែលមួយឆ្នាំទៀត សម្រាប់ការបើកបរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណៈការ ការបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ១ ឆ្នាំនេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គឺគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ដោយឡែកចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ ២០%) សម្រាប់រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាសមិទ្ធផលដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិន ហើយផ្លូវមួយខ្សែនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការលើកកម្ពស់ឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់របស់ប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីបញ្ចប់ការសាងសង់ និងបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ ១ ខែដំបូង ពីថ្ងៃទី១ តុលា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២២ និងបន្ទាប់មកបានបញ្ចុះតម្លៃសេវាចំនួន ២០% ពេញ ១ ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា ២០២៣។
ថ្លែងនៅក្នុងពិធីគម្រប់ខួប ១ ឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនៅរសៀលថ្ងៃ ៧ វិច្ឆិកា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូនធំៗពិនិត្យនិងពិចារណាលើការប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់បម្រើដល់ការធ្វើអាជីវកម្ម និងការដឹកជញ្ជូនផ្សេងៗ។
ដើម្បីបង្ហាញឆន្ទៈស្របតាមការអំពាវនាវនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងនឹងខិតខំពិនិត្យពិភាក្សាជាមួយសមាគមដឹកជញ្ជូនលើបញ្ហាប្រឈមនានា សម្តៅធ្វើយ៉ាងណាអាចសម្របសម្រួលពាក់ព័ន្ធទៅការប្រើប្រាស់ផ្លូវល្បឿនលឿន។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមចំណេញពេលវេលា និងថវិកានោះទេ ថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី