Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​មេការ​ក្រុមហ៊ុន​លក់​រថយន្ត​ ស៊ី​ដាច់​ប្រា​ក់ជាង​១​លាន​ដុល្លារ

បានផុស

នៅ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង វណ្ណា បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ​ដាក់​ពន្ធ​ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ « រំលោភ​លើ​ទំនុកចិត្ត បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង » ។

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង អាយុ​២៧​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​លក់​រថយន្ត​រប​ស់​ចិន​មួយ មាន​លំនៅស្ថាន​លេខ​៤៩T ផ្លូវ​លេខ​១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​បាន​ចាប់ខ្លួន​និង​ដាក់ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពីបទ « រំលោភ​លើ​ទំនុកចិត្ត បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង » ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៩ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៦ , ៦២៧ , ៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ជនជាប់ចោទ​ខាងលើនេះ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បានឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​ចិន​មួយ​លក់​រថយន្ត​បាន​ផ្ដល់​ទំនុកចិត្ត​ឲ្យឈ្មោះ ហ៊ាង សុង​ហេង ធ្វើជា​មេការ​ក្រុមហ៊ុន​កាន់កាប់​បញ្ជី​ស្នាម​លក់រ​ថ​យន្ត​និង​គ្រប់គ្រង​លុយកាក់ ។ លុះ​ក្រោយមក​ក្រុមហ៊ុន​មានការ​សង្ស័យ​ក៏បាន​ពិនិត្យ​បញ្ជី​ស្នាម​រកឃើញថា មានការ​បាត់​លុយ​លក់​រថយន្ត​ជាង​១​លាន​ដុល្លារ ទើប​ក្រុមហ៊ុន​ប្ដឹង​ឲ្យសមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ហើយ​បញ្ជូនមក​សាលាដំបូង។

ក្នុង​នោះ​ក្រោយ​ការសាកសួរ លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​តុលាការ​បានសម្រេច​ចោទប្រកាន់ ហ៊ាង សុង​ហេង ពីបទ « រំលោភ​លើ​ទំនុកចិត្ត បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង »​ហើយ​បញ្ជូន​អោយ​ចៅក្រម​សើ​ប​សួរ​ចាត់​ការបន្ត ។ បន្ទាប់​លោក ឡុង វណ្ណា ចៅ​ក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​ពី​តុលាការ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ស្នងការ​ខេត្តតាកែវ​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​ពីរ​នាក់​ទៅ​តុលា​ការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម