ព័ត៌មានជាតិ
ទីផ្សារគោរស់បន្តជាប់គាំងដោយសារតម្លៃចុះថោក
ទីផ្សារតម្លៃគោរស់ស្ទើរតែទូទាំងប្រទេសនៅតែស្ថិតក្នុងកម្រិតទាប ខណៈកសិករត្អូញត្អែរពីតម្លៃធ្លាក់ចុះ។
លោក ឆេង ពិសិដ្ឋ កសិករចិញ្ចឹមគោ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានប្រាប់ថា នៅតំបន់របស់លោក តម្លៃសាច់គោនៅលើទីផ្សារក្នុងរង្វង់ ២៨ ០០០ រៀល ទៅ ៣០ ០០០ រៀល/គីឡូ ខណៈតម្លៃគោរស់នៅតែទាបដដែលក្នុងរយៈពេលប្រមាណជិត ១ ឆ្នាំកន្លងមកនេះ។

លោកថា ពីមុនគោរស់មួយក្បាលធ្លាប់តែលក់បានតម្លៃជាង ៣ លានរៀល ឥឡូវធ្លាក់មកនៅជាង ១ លាន ទៅ ២ លានរៀលប៉ុណ្ណោះ ខណៈតម្លៃនៅលើទីផ្សារនៅតែថ្លៃដដែល។
បើតាមកសិកររូបនេះយល់ថា ការធ្លាក់ចុះ ដោយសារការនាំចូលគោពីស្រុកគេ និងសាច់បង្កកច្រើន លើសលុបដែលជាដើមចមធ្វើឱ្យតម្លៃសាច់ក្នុងស្រុកធ្លាក់ចុះ។ កត្តាមួយទៀត ដោយសារសេដ្ឋកិច្ច ដែលបណ្ដាលមកពីកូវីដ រហូតដល់មានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្លៃគោបន្តធ្លាក់ចុះដោយសារសាច់បង្កកនាំចូលមកពីឥណ្ឌាចរាចរណ៍នៅស្រុកខ្មែរ ១ គីឡូតែ ២ ម៉ឺនរៀល។
លោក ស្រ៊ុន ពៅថា៖«គោយើងស្រស់ យើងលក់បានដល់ទៅ ៣ ម៉ឺនជាង ឥឡូវនេះ ៣ ម៉ឺនជាង គេអត់ញាំទេ គេញាំ ២ ម៉ឺន អញ្ចឹងហើយធ្វើឱ្យគោនៅកម្ពុជាកកស្ទះច្រើន»។
លោក ស្រ៊ុន ពៅ បានបន្តថា ឥឡូវប្រទេសវៀតណាម មិនទិញគោខ្មែរទៀត ហើយបើទិញឱ្យតម្លៃទាប ខណៈវៀតណាមទិញពីប្រទេសថៃទៅវិញឆ្លងកាត់កម្ពុជា។ ហើយថាគោរស់បច្ចុប្បន្នលក់បាន ៧ ០០០ ទៅ ៨០០០ រៀល ខណៈដើមផលិតប្រមាណ ១ ម៉ឺនរៀល។

លោក ស្រ៊ុន ពៅបន្ថែមថា៖ «កសិករដល់ពេលធ្លាក់ថ្លៃ គាត់ក៏អត់លក់ គាត់អាងថា គោស៊ីស្មៅ តាមស្ថិតិគោកកស្ទះប្រមាណ ៨ លានក្បាលច្រើនណាស់»។
បើតាមប្រធានសមាគមរូបនេះ ដើម្បីឱ្យតម្លៃគោល្អប្រសើរឡើងវិញ រដ្ឋាភិបាលត្រូវទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ឱ្យបាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


