ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ មានប្រតិបត្តិការហោះហើរទៅប្រទេសវៀតណាម
បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ កំពុងប្រតិបត្តិការផ្តល់សេវាដឹកអ្នកដំណើរទៅប្រទេសវៀតណាម។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនអាកាសចរទាំងពីរដែលកំពុងផ្តល់សេវាដឹកអ្នកដំណើរតាមផ្លូវអាកាសទៅប្រទេសវៀតណាមគឺក្រុមហ៊ុន Vietnam Airline និងក្រុមហ៊ុនក្នុងស្រុក Cambodia Angkor Air។ ក្រុមហ៊ុនទាំងពីរមានប្រតិបត្តិការហោះហើរជាប្រចាំដែលមានគោលដៅដូចជាទៅទីក្រុងហូជីមិញ ហាណូយ និងដាណាង។

ទាក់ទងតម្លៃសំបុត្រយន្តហោះទៅប្រទេសវៀតណាម លោក ស៊ិន ចាន់សេរីវុត្ថាបានបញ្ជាក់ថា អាស្រ័យលើតម្រូវការ។ លោកអះអាងថា យន្តហោះមួយមិនអាចដឹកទទេដោយគ្មានអ្នកដំណើរនោះទេ។ នៅពេលមានតម្រូវច្រើន មានការប្រកួតប្រជែង តម្លៃក៏ប្រែប្រួលតាមហ្នឹងដែរ។
បើតាមប្រភពពីទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍មួយ ដែលលក់សំបុតយន្តហោះទៅក្រៅប្រទេសបានឲ្យដឹងថា សំបុត្រយន្តហោះទៅប្រទេសវៀតណាមមានតម្លៃថ្លៃបើធៀបសំបុត្រយន្តហោះទៅប្រទេសថៃ ដោយសារមិនសូវមានជើងហោះហើរ ហើយណាមួយខ្វះការប្រកួតប្រជែង។
តាមទិន្នន័យពីរដ្ឋលេខាធិការអាកាសចរស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣២ ក្រុមហ៊ុនកំពុងប្រតិបត្តិការដឹកអ្នកដំណើរតាមអាកាសយានដ្ឋានទាំង ៣ របស់កម្ពុជា។
បើតាមមន្រ្តីអាកាសចរស៊ីវិលបានឲ្យដឹងថា នៅប្រទេសអាស៊ានទាំង ១០ មាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងវៀតណាមដែលមានភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា។ ដោយឡែកប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា មិនទាន់មានជើងហោះហើរមកប្រទេសកម្ពុជានៅឡើយទេ។
នៅតំបន់អាស៊ីមាន ចិន កូរ៉េខាងត្បូងនិងតៃវ៉ាន់ ក៏មានភ្ជាប់ជើងហោះហើរ ខណៈនៅតំបន់មជ្ឈិមបូព៌ាប្រទេសកាតាទើបតែភ្ជាប់ជើងហោះហើរឡើងវិញមកអាកាសយាន្តដ្ឋានប្រទេសកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


