ព័ត៌មានជាតិ
កម្ពុជាបើកភ្លើងខៀវឱ្យជប៉ុនវិនិយោគលើវិស័យកសិកម្ម ខណៈសក្ដានុពលនៅមានច្រើន ដូចជាស្វាយ និងចន្ទី
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលបានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាដល់អ្នកវិនិយោគជប៉ុន។ ចំពោះការវិនិយោគក្នុងវិស័យកសិកម្មនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានកសិផលដែលមានសក្តានុពលច្រើនសម្រាប់នាំចេញទៅប្រទេសជប៉ុន ដូចជា ផ្លែស្វាយស្រស់ និងស្វាយចន្ទី ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់។ សម្បកគ្រាប់ស្វាយចន្ទីក៏ជាផលិតផលដែលកំពុងត្រូវការទីផ្សារ សម្រាប់យកទៅផលិតជាថាមពលជីវម៉ាសផងដែរ។
សម្រាប់ការវិនិយោគវិស័យកសិកម្មនៅប្រទេសកម្ពុជា លោករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ក្រសួងស្វាគមន៍ និងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រ សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅកម្ពុជាបានដោយពុំមានឧបសគ្គរាំងស្ទះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍកសិកម្មកម្ពុជា ដែលនឹងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យរឹងមាំ និងទុកចិត្តបាន ដើម្បីផ្គត់ផ្គង់ដល់ការនិយោគទ្រង់ទ្រាយធំ។
សហគមន៍កសិកម្មទំនើបនេះ នឹងមានភាពម្ចាស់ការ ទុនបង្វិល និងធនធានមនុស្សដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ទន្ទឹមគ្នានេះ ក្រសួងក៏នឹងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មចំនួន ១.៦០០នាក់ សម្រាប់ជួយដល់កសិករក្នុងមូលដ្ឋានទាំងបច្ចេកទេស និងទីផ្សារ។
ទាក់ទងនឹងការងារផ្នែកហិរញ្ញវត្ថុ លោករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហការថ្មីមួយជាមួយធនាគារវីង ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨%ក្នុងមួយឆ្នាំ ដើម្បីរួមចំណែកជួយដល់កសិករក្នុងការងារកសិកម្ម ហើយនេះជាគំរូមួយដែលធនាគារដទៃទៀត អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជាមួយក្រសួង ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករ និងការអភិវឌ្ឍនៃវិស័យកសិកម្មកម្ពុជា៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


