Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាលជាតិណាខ្លះ កំពុងកាន់ជាអគ្គស្នងការរង នៅអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ?

បានផុស

នៅ

នៅពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងមន្ត្រីនគរបាលជាតិជាន់ខ្ពស់ចំនួន២រូបបន្ថែមទៀត ឱ្យកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ ហើយបើគិតទាំងការតែងតាំងបន្ថែមពេលនេះ បាននាំឱ្យតំណែងជាអគ្គស្នងការរងនគរបាលជាតិសរុបកើនដល់២០រូបហើយ។ តើមន្ត្រីនគរបាលជាតិជាន់ខ្ពស់រូបណាខ្លះ កំពុងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការដ្ឋាននគរបាលជាតិ មានតួនាទីជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ដែលត្រូវអនុវត្តការងាររក្សាការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្រោយការបង្កើត និងការផ្លាស់ប្ដូរក្បាលម៉ាស៊ីននៃរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាសភាពថ្នាក់ដឹកនាំនៃជួរនគរបាលជាតិ ក៏មានការផ្លាស់ប្ដូរជាមួយគ្នាដែរ ដោយនាយឧត្តមសេនីយ៍ ស ថេត ត្រូវបានប្រកាសតែងតាំងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោកនាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានឡើងទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលថ្មី។

សម្រាប់តំណែងជាអគ្គស្នងការរងនគរបាលជាតិ ក៏ត្រូវបានដោះដូរមួយចំនួនផងដែរ ដែលគិតមកដល់ពេលនេះ អគ្គស្នងការរងនគរបាលជាតិមានចំនួន២០រូប ដោយក្នុងនោះ មានថ្នាក់នាយឧត្តមសេនីយ៍ចំនួន២រូប គឺនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលទិសភូមិភាគទី៣ ទី៤ និង ទី៥ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរង ទទួលដឹកនាំការងារប្រឆាំងបទល្មើសគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ទទួលដឹកនាំការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម បច្ចេកទេសសន្តិសុខ នាយកដ្ឋានកណ្ដាលសន្តិសុខ ចារកម្ម ការងារប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ Hotline ជាមួយជនបរទេស ខណៈឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ដឹកនាំការងារសេនាធិការដ្ឋាន និងសហការគ្រប់គ្រងការងាររដ្ឋបាលនៃនាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា។

ឧត្តមសេនីយ៍ ឡោ សុឡេង អគ្គស្នងការរង ទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះ នគបាលទេសចរណ៍ នគរបាលការពារបេតិកភណ្ឌ និងនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ , ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ទទួលដឹកនាំផែនការការពារ និងនាយកដ្ឋានអង្គរក្ស , ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ ទទួលការងារកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្រ និងនាយកដ្ឋានកណ្ដាលយុត្តិធម៌។ សម្រាប់ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជាអគ្គស្នងការរង ទទួលការងារប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងសន្តិសុខឯកជន និងសន្តិសុខផ្ទៃក្នុង , ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន។

ចំណែក ឧត្តមសេនីយ៍ឯក ជា​ ពៅ អគ្គស្នងការរង ទទួលដឹកនាំការប្រឆាំងបទល្មើសបច្ចេកវិទ្យា , ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង ទទួលការងារអន្តរាគមន៍ តម្រួតបទបញ្ជា នគរបាលការពារ និងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប , ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង ទទួកបន្ទុកលើការងារព្រំដែន ដោយទទួលទិសភូមិភាគទី១ និងទី២ និងឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ជាអគ្គស្នងការរង ទទួលការងារយេនឌ័រ។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ ទទួលប្រឆាំងបទល្មើសគ្រឿងញៀន និងអមដំណើររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាផ្សេងៗ , ឧត្តសេនីយ៍ឯក សុង លី អគ្គស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ និងការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច , ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលការងារនគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងបង្ការពន្លត់អគ្គិភ័យ។ ចំពោះអគ្គស្នងការរងចំនួន២រូប ត្រូវប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានី-ខេត្ត ពោល គឺឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ។

ដោយឡែក អគ្គស្នងការរងនគរបាលជាតិចំនួន២រូបទៀត ដែលទើបទទួលបានការតែងតាំងថ្មី គឺឧត្តមសេនីយ៍ឯក តាន់ សំណាង និងឧត្តមសេនីយ៍ទោ ហែម សុវត្ថិ។ មុនការតែងតាំងនេះ គឺឧត្តមសេនីយ៍ទោ ហែម សុវត្ថិ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម