ព័ត៌មានជាតិ
នាវាចម្បាំងរុស្ស៊ីបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីបានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុហើយនៅវេលាម៉ោង ៩ ព្រឹកថ្ងៃពុធទី ២៩ ខែវិច្ឆិកានេះ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីនាវាចម្បាំងប្រឆាំងនាវាមុជទឹកនេះបានចូលចតរយៈពេល៤ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទីនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនៈកិច្ច និងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរស្ស៉ីរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នំ២០២៣។

ក្នុងឱកាសនៃការចូលចតនេះ គេឃើញវត្តមានរបស់មន្ត្រីជាច្រើននាក់មកពីស្ថានទូតរុស្ស៉ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

មន្ត្រីកងទ័ពជើងទឹកបានឲ្យដឹងថា គណៈប្រតិភូនៅលើនាវានេះ ដឹកនាំដោយលោកវរនាវីឯក Alexey Antsiferov ជាប្រធាន។ លក្ខណៈបច្ចេកទេសនាវាឈ្មោះ Admiral Panteleev ជាប្រភេទ នាវាប្រឆាំងនាវាមុជទឹកដ៏ធំ៖
– ទំងន់ផ្ទុក ៧៥៩៥ តោន
– ប្រវែង ១៦២,៨ ម៉ែត្រ
– ទទឹង ១៩.០២ ម៉ែត្រ
-ជំរៅទឹក ៦.២ ម៉ែត្រ
មាននាវិកសរុបចំនួន ៣៨៨ នាក់ (នាយនាវី ៣៨ នាក់ និងនាវិក ៣៥០ នាក់)
– មេបញ្ជាការនាវា លោក វរនាវីទោ Roman Mokhov៕


អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


