ព័ត៌មានជាតិ
អ្នករាយការណ៍ពិសេស UN វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការវិវត្តល្អ
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សកម្ពុជា បានជួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ លោក Vitit Muntarbhorn បានវាយតម្លៃថា សិទ្ធិមនុស្សនៅកម្ពុជា មានការវិវត្តល្អ។ នេះបើតាមការឱ្យដឹងពីលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នៅក្នុងជំនួបនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានគោលបំណងពិភាក្សាពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា។ ក្នុងជំនួបនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាប្តេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាសិទ្ធិមនុស្ស ជាពិសេស គឺសិទ្ធិរស់រានមានជីវិត។ បន្ថែមពីនេះ លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមាននៅកម្ពុជាចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយកម្ពុជាមិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ មិនតែប៉ុណ្ណោះ លោកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់មានប្រសាសន៍មិនឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នានេះដែរ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោក Vitit Muntarbhorn បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការវិវត្តល្អប្រសើរ តាមរយៈវឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេស ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដែលមានធាតុចូលច្រើនពីអង្គការសង្គមស៊ីវិល ព្រឹទ្ធសភា និងរដ្ឋសភា និងអង្គការថ្នាក់តំបន់ជាដើម។
ចេញពីបញ្ហានេះ លោក Vitit Muntarbhorn និងលោក កែវ រ៉េមី ក៏បានពិភាក្សាពីស្ថានភាពពន្ធនាគារនៅក្នុងប្រទេសកម្ពុជាផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា នៅក្នុងពន្ធនាគារ គឺពិតជាមានការគោរពសិទ្ធិមនុស្សល្អ និងត្រឹមត្រូវ ព្រោះអ្នកជាប់ពន្ធនាគារនៅទីនោះ ទទួលបានអាហារគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាល ទទួលបានការថែទាំសុខភាព និងសិទ្ធិក្នុងការគោរពសាសនាផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សូមបញ្ជាក់ថា ការជួបពិភាក្សានេះ គឺជាការពិភាក្សាប្រមូលព័ត៌មានផ្សេងៗរបស់លោក Vitit Muntarbhorn ដើម្បីធ្វើជារបាយការណ៍បញ្ជូនទៅអង្គការសហប្រជាជាតិ។ ដោយឡែក នេះ គឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក Vitit Muntarbhorn មកកាន់ប្រទេសកម្ពុជា ដោយកាលពីខែសីហា ឆ្នាំ២០២២ លោក Vitit Muntarbhorn ធ្លាប់ធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ថ្ងៃ និងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរនាពេលនោះ៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


