ព័ត៌មានជាតិ
ពលរដ្ឋសាទរបន្ទាប់ពីសម្តេចធិបតី រៀបចំភូមិរុនតាឯក ឲ្យក្លាយជាទីក្រុងអភិវឌ្ឍន៍ថ្មីនៃខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ សម្តេចធិបតី ហ៊ុន ម់ាណែត បានឧបត្ថម្ភប្រជាពលរដ្ឋនៅទីនោះក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១លានរៀល។ បន្ថែមពីនេះ សម្ដេចធិបតី បានឲ្យថ្នាក់ដឹកនាំជំនាញរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រីនេះឱ្យបានល្អប្រសើរជាទីក្រុងអភិវឌ្ឍន៍ថ្មីនៃខេត្តសៀមរាប។

ជាមួយនឹងដំណឹងដ៏សប្បាយរីករាយនេះ ប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរដល់ពលរដ្ឋនៅតំបន់ភូមិធម្មជាតិរុនតាឯក។ យ៉ាងណាមិញ នៅក្នុងការជួបសំណេះសំណាលជាមួយប្រជាជនរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រីនេះ ក៏មានពលរដ្ឋមួយចំនួនតូចតវ៉ាករណីមិនបានទទួលបណ្ណចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំបានសម្របសម្រួលឱ្យទទួលបានកញ្ចប់ថវិកាឧបត្ថម្ភទាំងអស់គ្នាវិញហើយ។

លោក រិន ឡួត អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់ពលរដ្ឋខ្លះថា អាជ្ញាធរមិនបានផ្ដល់បណ្ណឱ្យជួបសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជារឿងដែលមានការយល់ច្រឡំ។ ក្នុងករណីនេះ អាជ្ញាធរបានចុះទៅស្រង់ស្ថិតិដល់ផ្ទះពលរដ្ឋ តែពលរដ្ឋខ្លះ មានតែផ្ទះមិនមានមនុស្សនៅ ទើបមិនអាចស្រង់ស្ថិតិបានគ្រប់ជ្រុងជ្រោយ។ លោកបន្តថា នៅពេលនេះ ទោះបីជាពលរដ្ឋមិនបានទៅចូលរួមជួបសំណេះសំណាលជាមួយសម្តេចក៏ដោយ ក៏សម្ដេចនាយករដ្ឋមន្ត្រី នៅតែជូនប្រាក់ឧបត្ថម្ភដល់អ្នកភូមិរុនតាឯក ទាំងអស់គ្នា៕

ដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


