ព័ត៌មានជាតិ
ក្រសួងការងារ ចេញយុទ្ធនាការគោះទ្វារតាមខ្នងផ្ទះទ្រង់ទ្រាយធំ ជំរុញយុវជនមកពីគ្រួសារក្រីក្រចូលរៀនជំនាញ
រយៈពេល ៣ សប្ដាហ៍ មកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយតាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានដឹងពីកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាសកាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួមមានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីជំរុញការផ្តល់ព័ត៌មាន និងជំរុញការចុះឈ្មោះនៅនឹងកន្លែងតែម្ដង។

សូមបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្រោយការណែនាំរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានឲ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ជាពិសេសនោះដើម្បីជាយន្តការជួយជំរុញយុវជនគោលដៅចូលមកចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះឲ្យបានច្រើន តាមរយៈក្រុមការងារចូលទៅគោះទ្វារដល់ផ្ទះរបស់ពួកគេផ្ទាល់ផងដែរ។

បើតាមការសង្កេតផ្ទាល់ ទោះបីថ្ងៃចុងសប្ដាហ៍ក៏ដោយ ក្រុមការងារនៅតែបន្តចុះផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានធ្វើយុទ្ធការចុះផ្សព្វផ្សាយស្ដីពីការចុះឈ្មោះចូលរៀនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១(C1) ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅតាមមូលដ្ឋាននានា ព្រមទាំងផ្តល់ព័ត៌មាន ទទួលសិស្សចុះឈ្មោះចូលរៀនផងដែរ។ យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរៀនមានប្រមាណជិត ១ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីប្រភពដែលស្និទ្ធនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


