Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន NIB ផ្ដល់​អាហារូបក​រណ៍​ជាង ១ ពាន់កន្លែង មាន ១០ មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង​ ងាយ​រង​ហានិភ័​យ​

បានផុស

នៅ

វិទ្យាស្ថាន​ជាតិពាណិ​ជ្ជសាស្ត្រ (NIB) នៃក្រសួង​ការងារ និង បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានផ្ដល់​​ជូនឱកាស​អាហារូបក​រណ៍សរុប ១ ​០៣៥ កន្លែង​ ដែលមាន ១០ មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារ​ងាយរង​ហានិភ័យ​ ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរាជ​រដ្ឋាភិ​បាល តាមរយៈកម្មវិធី ១.៥ លាននាក់ (TVET 1.5M) ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវិទ្យាស្ថាន NIB បានឱ្យដឹង​ថា ជំនាញ​ទាំង ១០ នោះ រួមមាន ការរចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ , សេវា​កម្ម​កុំ​ព្យូ​ទ័រ , សេវាក​ម្មរដ្ឋ​បាល , សេវា​កម្ម​អតិ​ថិ​ជន , ការដំ​ឡើង និង​ អនុវត្តបច្ចេក​វិទ្យាឌីជី​ថល , ការ​ដំឡើង និង ថែ​ទាំបណ្តាញ​កុំព្យូទ័រ , ការប​ង្កើតអា​ជីវកម្ម និង​ សហ​គ្រិនភា​ព , សេ​វាកម្ម​ល​ក់អ​ន​ឡា​ញ , ការផ​លិតនំ , និង ធុរកិ​ច្ចភេសជ្ជៈ។

ដើម្បីទទួលបា​នអាហារូបករណ៍ សិក្ខា​កាម ត្រូវបំពេញលក្ខ​ខណ្ឌដូ​ចជា ត្រូវមានអា​យុចាប់ពី ១៥ ឆ្នាំ ឡើង​ទៅ និងមាន​អត្តសញ្ញាណប័​ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រ​កំណើត។ លើសពីនេះ សិក្ខាកាម នឹងទទួល​បានប្រាក់​ឧបត្ថម្ភ​បន្ថែម​ជារៀង​រាល់ខែ​ប្រសិន​ជា​មាន​ភ្ជាប់​មក​ជាមួយនឹង​បណ្ណស​មធម៌​ (បណ្ណ​ក្រី​ក្រ​ កម្រិត ១ ឬ ក​ម្រិត ២) ឬមានប​ណ្ណសម្គាល់​គ្រួសា​រងាយរង​ហានិភ័យ។

វិទ្យាស្ថាន​ គ្រោងនឹង​បើកវគ្គបណ្ដុះបណ្ដា​លជាបន្តបន្ទាប់នៅដើមខែសីហានេះ និង ចាប់ផ្ដើមបើក​ចុះឈ្មោះចាប់ពីថ្ងៃ​ដែលជូនដំណឹង​នេះតទៅ ដោយ​សិក្ខា​កាម អា​ចធ្វើ​ការទំនាក់ទំន​ងទៅចុះ​ឈ្មោះតាមរយៈលេខទូរសព្ទ ០៦៩ ៦០៦ ៥៧២/ ០១២ ៨៥៣ ០៣០ ឬ ទៅចុះឈ្មោះ​នៅទីតាំង​របស់វិ​ទ្យា​ស្ថាន​ផ្ទាល់ដែល​ស្ថិតនៅលើផ្លូវ ២១៧ (សម្ដេ​ចមុន្នីរ៉េត) ជាប់​ផ្សារស្ទឹងមា​នជ័យថ្មី រា​ជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីប​ណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស​ដល់យុវជន​គោលដៅម​កពីគ្រួសារ​ក្រីក្រ និង គ្រួសារងាយរង​ហានិភ័យនៅទូ​ទាំងប្រ​ទេស​ចំនួនប្រ​មាណ ១,៥ លា​ននាក់ ក្នុង​កម្រិតស​ញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ត្រូ​វបានផ្ដួចផ្ដើមឡើង​ដោយ សម្តេ​ចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និ​ង ប្រកាសដា​ក់ឱ្យអនុវ​ត្តដោយ សម្ដេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​​ព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម