ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឲ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ទាំងក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត។

ការលើកទឹកចិត្តបែបនេះ នៅពេលសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បានអនុញ្ញាតឲ្យលោក តាវ ឌុច ថាង ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសវៀតណាម។

នៅក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី ៤៤ អាណត្តិទី ៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូនសម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន នៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបានជោគជ័យ នៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍ តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone)។
ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និងមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


