ព័ត៌មានជាតិ
តើជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជាក្នុងរយៈពេលកន្លងមកនេះ?
គិតមកដល់ពេលនេះ កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងជាផ្លូវការនឹងគ្នាអស់រយៈពេល ៧០ឆ្នាំមកហើយ ដោយក្នុងនាមជាមិត្តភាពយូរអង្វែងជប៉ុនបានផ្តល់ជំនួយជាច្រើនមកកាន់កម្ពុជា។ តើជប៉ុនបានជួយអ្វីខ្លះដល់កម្ពុជាក្នុងរយៈពេលកន្លងមកនេះ?

នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០មក ប្រទេសជប៉ុន បាន និងកំពុងគាំទ្រការសម្រេចបាននូវការរក្សាសន្តិភាព ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ លើសពីនេះ ជប៉ុនបានគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ដូចជា ការអភិរក្ស និងជួសជុលប្រាសាទអង្គវត្ត និងការទទួលយកសិស្សានុសិស្សកម្ពុជា ទៅសិក្សានៅក្នុងប្រទេសជប៉ុន តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនជាដើម។


លោកបានបញ្ចាក់ថា ជំនួយអភិវឌ្ឍផ្លូវការដែលហៅកាត់ថា ODA គឺជាមធ្យោបាយដ៏មានសារៈសំខាន់មួយសម្រាប់គោលបំណងទាំងនោះ ដោយរួមបញ្ចូលគ្នានូវគ្រោងការផ្សេងៗ និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងជំនួយដែលទាក់ទងដោយផ្ទាល់ទៅនឹងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន មានដូចជា ការផ្តល់ជំនួយសាលារៀន មន្ទីពេទ្យ និងការបោសសម្អាតមីនជាដើម។ លើសពីនេះទៀត ក៏មានការគាំទ្រដល់ផ្នែកទន់ ដើម្បីសម្រេចបាននូវសង្គមប្រកបដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍប្រព័ន្ធច្បាប់ ការពង្រឹងមុខងាររដ្ឋបាល ការគ្រប់គ្រងបរិស្ថាន និងការពង្រឹងអភិបាលកិច្ចផងដែរ។


លោក UENO Atsushi បានបន្ថែមថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កិច្ចសហប្រតិបត្តិការណ៍ទាំងនេះ មិនត្រឹមតែតាមរយៈជំនួយផ្នែកហិរញ្ញវត្ថុ និងការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងតាមរយៈជំនួយធនធានមនុស្ស ដូចជា ការបញ្ជូនអ្នកជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់ប្រជាជនកម្ពុជា។ លោកថា ប្រទេសជប៉ុនបានផ្តោតលើភាពជាម្ចាស់ការ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសទទួលជំនួយ ហើយលក្ខណៈពិសេសដ៏ធំនៃជំនួយរបស់រដ្ឋាភិបាលជប៉ុន គឺបានកំណត់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាគោលដៅសំខាន់លើគ្រប់វិស័យ។

បន្ថែមពីនេះ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជាកាលពីឆ្នាំមុន ក៏បានកំណត់នូវកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ រួមមាន ទី១ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (កំពង់ផែក្រុងព្រះសីហនុ) ទី២ សន្តិសុខ ទី៣ សេដ្ឋកិច្ច ទី៤ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងទី៥ ការពង្រឹងវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការឌីជីថល សន្តិសុខអ៊ីនធឺណិត និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគិតគូរយ៉ាងពេលលេញនូវបញ្ហាកិច្ចការគោលនយោបាយជាអាទិភាពគណៈរដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


